គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៥.០៩លាននាក់ ស្លាប់ជាង ៩.៧៧ម៉ឺននាក់

យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ដែលចេងផ្សាយ បានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នក ឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,០៩៣,១៥៦នាក់ហើយ ក្នុងនោះមានអ្នក ស្លាប់ចំនួន ៩៧,៧៦៨នាក់ផងដែរ។ ប្រទេសឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោម សមាជិកអាស៊ានទាំងអស់។

បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,២៨៤,០៨៤នាក់ (ស្លាប់ ៦០,៥៨២នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,៤៣៦,៣៦៩នាក់ (ស្លាប់ ២៥,១៤៩នាក់)

* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៧៨,៦៥២នាក់ (ស្លាប់ ៥,៤៩៧នាក់)

* ថៃ ឆ្លងចំនួន ២៨៩,២៣៣នាក់ (ស្លាប់ ២,២៧៦នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦៥,៤០៥នាក់ (ស្លាប់ ៣,៤១៩នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦២,៦១៧នាក់ (ស្លាប់ ៣៦នាក់)

* កម្ពុជា ឆ្លងចំនួន ៥៤,២៩១នាក់ (ស្លាប់ ៧២០នាក់)

* វៀតណាម ឆ្លងចំនួន ២០,២៦១នាក់ (ស្លាប់ ៨៦នាក់)

* ទ្បាវ ឆ្លងចំនួន ២,២៤៤នាក់ (ស្លាប់ ៣នាក់)

* ព្រុយណេ ឆ្លងចំនួន ២៦២នាក់ (ស្លាប់ ៣នាក់)៕