យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យ មនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១១នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនប្រកាន់ស្ដាំ, ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕