នៅឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណ ២៨០ ៤៥០តោន មានការ ថយចុះចំនួន ១១៧ ២១០តោន ស្មើនឹង-២៩.៤៧% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។
តាមរបាយការណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លទ្ធផលនៃការនាំចេញអង្ករ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១ រួមមាន៖
* បរិមាណអង្ករនាំចេញ មានចំនួន ២៨០ ៤៥០តោន មានការថយចុះចំនួន ១១៧ ២១០តោន (-២៩.៤៧%) បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០ ដែលមានចំនួន ៣៩៧ ៦៦០តោន។
* ការនាំចេញអង្ករក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ៤៧ ៤១៩តោន កើនឡើងចំនួន ៥៨៥៦ តោន (១៤.០៩%) បើធៀបនឹងខែមិថុនា ឆ្នាំ២០២០ ដែលមានចំនួន ៤១ ៥៦៣តោន។
* អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ១៩១ ៤៩២តោន ស្មើនឹង ៦៨,២៨% អង្ករសគ្រប់ប្រភេទ មានចំនួន ៨៣ ៦៨៣តោន ស្មើនឹង ២៩.៨៤% និងអង្ករចំហុយមានចំនួន ៥ ២៧៥តោន ស្មើនឹង ១.៨៨%។
* អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២០ប្រទេស មានបរិមាណសរុបចំនួន ៦៧ ១៣៦តោន (ថយចុះចំនួន ៦៨ ៤៤០តោន ស្មើនឹង -៥០.៤៨%) * ទិសដៅប្រទេសចិន មាន បរិមាណ សរុបចំនួន ១៤៣ ២៩៣តោន (ថយចុះចំនួន ៤ ៦៥៦តោន ស្មើនឹង -៣.១៥%)។
* ទិសដៅអាស៊ានចំនួន៥ប្រទេស មានបរិមាណសរុបចំនួន ២៧ ១៣៦តោន(ថយចុះចំនួន ២៥ ៨៥១តោន ស្មើនឹង -៤៨.៧៩%) និងទិសដៅដទៃទៀត ចំនួន២១ប្រទេស មានបរិមាណសរុប ៤២ ៨៨៥តោន (ថយចុះចំនួន ១៨ ២៦៣តោន ស្មើនឹង -២៩.៨៧%)។
* ក្រុមហ៊ុនដែលបាននាំចេញអង្ករ មានចំនួន ៥៦ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២០៣ ៨៤៧តោន (៧២.៦៩%) និងក្រុមហ៊ុន៤៦ ដទៃទៀត បាននាំចេញត្រឹមតែ ៧៦ ៦០៣តោន (២៧.៣១%)៕