បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩៦៦នាក់ ខណៈជាសះស្បើយ៦៥០នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៦៦នាក់ ខណៈអ្នកជំងឺ៦៥០នាក់ជាសះ ស្បើយ។

ក្នុងពេលជាមួយគ្នានេះក្រសួងសុខាភិបាលបញ្ជាក់អំពីការស្លាប់របស់មនុស្ស៣២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥២,៣៥០នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៥,៥០៨នាក់ និងស្លាប់សរុបចំនួន ៦៦០នាក់៕