ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសផ្អាក ដំណើរការជាបណ្តោះអាសន្ន មជ្ឈមណ្ឌលបណ្តុះបណ្តាល បើកបររថយន្តធុនធ្ងន់ និងប្រឡងយក បណ្ណបើកបរជនបរទេស នៅទីតាំងព្រែកព្នៅ ខណ្ឌឬស្សីកែវ បណ្តោយផ្លូវជាតិលេខ៥ រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃនេះតទៅ។
ការប្រកាសផ្អាកនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕