ក្នុងឱកាសដែល អនុញ្ញាតឱ្យ លោក វូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួប សម្តែងការគួរសម និងជម្រាបលា ក្នុងពេល លោកឯកអគ្គរដ្ឋទូត ត្រូវបានបញ្ចប់បេសកកម្មការ ទូតនៅកម្ពុជា នារសៀលថ្ងៃ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីប្រទេសតំបន់ និងពិភពលោកកំពុងជួបគ្រោះមហន្ត រាយធម្មជាតិ និងជំងឺផ្សេងៗ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ប៉ុន្តែប្រទេសកម្ពុជា-វៀតណាម បាន អនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ចសហប្រតិ បត្តិការ រវាងក្រសួង ការពារប្រទេសទាំងពីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងស្ថានភាពការរីករាលរាលដាលជំងឺ កូវីដ១៩ នៅក្នុងតំបន់ និងពិភពលោក ពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅកម្ពុជា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានជួយឧបត្ថម្ភជាឧបករណ៍ សម្ភារៈវេជ្ជ សាស្ត្រ ជូនដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានរួមចំណែកក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ក្នុងបរិបទជំងឺកូវីដ១៩ ប្រទេសយើងទាំងពីរបាន បន្តពង្រឹងចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សំដៅ រួមគ្នាទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលនៃជំងឺកូវីដ១៩ ដើម្បីស្តារឡើងវិញនូវសង្គម សេដ្ឋ កិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩ តាមការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីៗ និងអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម បានបន្តជំនួយសប្បុរសធម៌ដល់ កម្ពុជា រួមចំណែកក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះកិច្ចសហប្រតិបត្តិការវិស័យ យោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីនៅក្នុងប្រទេសតំបន់ និងពិភពលោក កំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ប៉ុន្តែប្រទេសយើងទាំងពីរ បានអនុវត្តការងារចាំបាច់មួយចំនួន ដែលអាចធ្វើទៅបានតាមផែនការកិច្ច សហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដែលបានឯកភាពគ្នាកន្លង មកដូចជា ការហ្វឹកហ្វឺន បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពកងទ័ព ការជួយកសាងហេដ្ឋារចនា សម្ព័ន្ធ ការរៀបចំកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីតាម Video Conference ការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកានានា ការជួបពិភាក្សា រួមចំណែកលើកកម្ពស់សន្តិភាព សន្តិសុខ អភិវឌ្ឍ ទំនាក់ទំនងជាអ្នក ជិតខាងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ប្រជាជន ទាំងពីរកម្ពុជា-វៀតណាម»។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងអំណរគុណចំពោះវត្តមានការចូលរួមរបស់លោករដ្ឋមន្ត្រីក្រសួង ការពារប្រទេស ថ្នាក់ដឹកនាំវៀតណាម និងលោកឯកអគ្គរដ្ឋទូត នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបប ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១ នាពេលកន្លងថ្មីៗនេះ។
ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ប្រការនេះ បានបង្ហាញថា នៅក្នុង អាណត្តិបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត បានជួយជំរុញសម្រេចលទ្ធផលជាប្រវត្តិ សាស្រ្តក្នុងការសាងសង់ផ្ទាំងសិលាចារឹក ស្ថាបនាបណ្ដុំផ្លូវប្រវត្តិសាស្ត្រតភ្ជាប់ពីតំបន់ប្រវត្តិសាស្ត្រ យោធាតេជោ X16 នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់តំបន់ប្រវត្តិសាស្រ្តនៅស្រុកឡុកនិញ ខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលជាគុណសម្បត្តិ និងគុណតម្លៃមិនអាចកាត់ថ្លៃបានជាប្រវត្តិ សាស្ត្រសម្រាប់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ នាពេលអនាគត។
សម្តេចពិជ័យសេនា ទៀ បាញ់ សូមពាំនាំនូវការថ្លែងអំណរគុណរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលបានចូលរួមសហការរៀបចំអភិវឌ្ឍតំបន់ X16 ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១ ដំណើរការប្របដោយ ជោគជ័យ និងផ្លែផ្កា និងស្នើរដ្ឋាភិបាលវៀតណាម ជួយគាំទ្រដល់ការចូលរួមរបស់ គណៈប្រតិភូ កម្ពុជា ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA Games 2021 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ខាងមុខនេះ៕