សមត្ថកិច្ចស្រុកបរិបូណ៌បន្តចុះធ្វើរុះរើដំបូលបែរចិញ្ចឹមត្រីក្នុងទន្លេនៅឃុំឆ្នុកទ្រូ

ក្រុមការងារចម្រុះស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ បានបន្តចុះធ្វើការរុះរើដំបូលបែរចិញ្ចឹមត្រីចំនួន២៧បែរ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីពួកគេបានលួចធ្វើជញ្ជាំង និងដំបូលបែរចិញ្ចឹមត្រីឡើងវិញបន្ទាប់ពីផែន ការបន្លាស់ទីផ្ទះបណ្ដែតទឹកបានបញ្ចប់នៅក្នុងឆ្នាំ២០២០ ។

អភិបាលរងស្រុកបរិបូណ៌ លោក ផលសុភាព បានឱ្យដឹងថា ជញ្ជាំង និងដំបូលបែរចិញ្ចឹមត្រីប្រមាណ៧០ភាគរយ ត្រូវធ្វើការរុះរើអស់ ដោយនៅ សល់ប្រមាណជា៣០ភាគយទៀតនឹងបន្តរុះរើនៅថ្ងៃទី២៤ ខែមិថុនា នេះ ឱ្យអស់ទាំងស្រុង៕