ប្រទេសមួយនៅទ្វីបអាហ្វ្រិកទើបបានរកឃើញ «គ្រាប់ពេជ្រធំបំផុតលំដាប់លេខ៣» នៅ លើពិភពលោក

យោងតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ live Science នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែ មិថុនា ឆ្នាំ២០២១បានអោយដឹងថា កម្មកររ៉ែនៅក្នុងប្រទេស បុតស្វាណា (Botswana) បានរក ឃើញត្បូងពេជ្រមួយគ្រាប់មានទំហំ ១,០៩៨ ការ៉ាត់ ដែលអាចជាគ្រាប់ពេជ្រធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក។

គ្រាប់ពេជ្រខាងលើត្រូវបានរកឃើញកាលពីដើមខែមិថុនាកន្លងទៅ នៅឯ អណ្ដូងរ៉ែមួយក្នុងទីក្រុង ហ្សាវ៉ាណេង (Jwaneng) ស្ថិតនៅភាគខាងត្បូងប្រទេស Botswana ហើយក្រុមហ៊ុន ដេបស្វាណា (Debswana) ដែលជាម្ចាស់អណ្ដូងរ៉ែនេះបានអះអាងថា វាជាការរក ឃើញគ្រាប់ពេជ្រធំបំផុត នៅក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។

សូមបញ្ជាក់ថា Botswana ត្រូវបានគេចាត់ទុកជាប្រទេស ដែលនាំមុខគេខាងរុករកពេជ្រ ប្រចាំនៅ ទ្វីបអាហ្វ្រិក។ កាលពីឆ្នាំ២០១៥ គ្រាប់ពេជ្រធំជាងគេលំដាប់ទី ២ នៅលើពិភពលោកមានឈ្មោះថា ឡឺសេទី ឡា រ៉ូណា (Lesedi La Rona) និងមានទំហំ ១,១០៩ការ៉ាត់ក៏ត្រូវបានគេរកឃើញនៅ អណ្ដូងរ៉ែក្នុងប្រទេស Botswana ផងដែរ។

ចំណែកឯគ្រាប់ពេជ្រធំជាងគេបំផុត នៅក្នុងពិភពលោក មានឈ្មោះថា ឃូលលីណាន (Cullinan) ជាមួយទំហំ ៣,១០៦ការ៉ាត់ ត្រូវបានគេរឃើញនៅ ប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងឆ្នាំ១៩០៥៕