បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៦៣៨នាក់ ខណៈជាសះស្បើយ៦០៥នាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៨នាក់ ខណៈអ្នកជំងឺ៦០៥នាក់ជាសះស្បើយ ។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន ក្នុងពេលជាមួគ្នា ក្រសួងសុខាភិបាល ក៏បាន ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់ របស់មនុស្ស ៩នាក់បន្ថែមទៀត ដោយសារជំងឺ កូវីដ១៩។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៩៥៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣១,២២២នាក់ និងស្លាប់សរុប ចំនួន ៣២០នាក់៕