ភ្នំពេញ ៖ ក្រសួងសាធារណការ នៅថ្ងៃទី៣១ ខមីនាឆ្នាំ២០២១ នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នចំពោះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ និងការធ្វើឆៀកចល័ត។
ក្នុងសេចក្តីជូនដំនឹងនេះ បានបញ្ជាក់ថា ដើម្បីចូលរួមក្នុងការ អនុវត្តបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សូមសាធារណជនទាំងអស់ដែលជាម្ចាស់យានជំនិះគ្រប់ប្រភេទ មេត្តា ជ្រាបថា ៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជំនិះដោយប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត ( ឆៀកចល័ត ) ទាំងអស់ នឹងត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃពុធថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ តទៅរហូតដល់ថ្ងៃជូនដំណឹងសាជាថ្មី ។
ក្រសួងបញ្ជាក់ថា សូមបងប្អូនសាធារណជនដែលជាម្ចាស់ យានជំនិះអញ្ជើញយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈ បច្ចេកទេសតាមកាលកំណត់នៅតាមមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តដែលមាននៅក្នុងបណ្តារាជធានី ខេត្ត ដូចខាងក្រោម ៖