ក្រុងប៉ោយប៉ែត ៖ សមត្ថកិច្ចថៃប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូរផា បានស្កាត់ចាប់យុវជនខ្មែរ២នាក់ លួចឆ្លងដែនចូលប្រទេសថៃ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ កាលពីវេលាម៉ោង ១០.០០នាទី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ បានសហការជាមួយសមត្ថកិច្ចនគបាលការពារព្រំដែន បានដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីទប់ស្កាត់រាល់ទង្វើខុសច្បាប់តាមបន្ទាត់ព្រំដែន ភូមិទព័ សៈយ៉ាម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដើម្បីទប់ស្កាត់ការលួចចេញ-ចូល រហូតតាមបន្ទាត់ព្រំដែនដែលទទួលខុសត្រូវ ទប់ស្កាត់ និងបង្រ្កាមឧក្រិដ្ឋកម្ម ដែលមានផលប៉ះពាល់ដល់សន្តិសុខ ការរកស៊ីជួញដូរអាវុធសង្រ្គាម គ្រឿងញៀន អំពើចោរកម្មរថយន្ត ម៉ូតូ ការឆ្លងដែនខុសច្បាប់ ការនាំពលករខុសច្បាប់ និងទង្វើខុសច្បាប់ផ្សេងៗ។
យ៉ាងណាក៏ដោយ បន្ទាប់ពីសួរនាំរបស់សមត្ថបានឲ្យដឹងថា ពលរដ្ឋខ្មែរដែលចាប់ឃុំខ្លួនខាងលើ គឺមានឈ្មោះ សេន សយ អាយុ១៦ឆ្នាំ រស់នៅខេត្តកំពង់ចាម និងឈ្មោះ អេង ស៊ុនងន អាយុ១៤ឆ្នាំ រស់នៅខេត្តកំពង់ចាម ទើបសមត្ថកិច្ចត្រួតពិនិត្យឯកសារ ភស្តុតាង ក្នុងការប្រទេសថៃ រកឃើញថអ្នកទាំង២នាក់ មិនមានឯកសារយកមកបង្ហាញសមត្ថកិច្ច ទើបសមត្ថកិច្ចធ្វើការចោទប្រកាន់ថា លួចចូលមក និងស្នាក់នៅក្នុងរាជាណាចក្រថៃដោយមិនបានទទួលការអនុញ្ញាត ទើបសមត្ថកិច្ចធ្វើការត្រួតពិនិត្យកម្ដៅ តាមវិធានការការពារការរាត្បាតរបស់កូវិដ-១៩ បន្ទាប់ពីសួរនាំ ជនត្រូវចោទទៅសួរចម្លើយពីវិធី និងផ្លូវដែលចូលមក ។
ពលរដ្ឋទាំង២នាក់ត្រូវបញ្ជូនមក តាមច្រកMOU គឺច្រកអូរបីជាន់ ប្រឈមជាមួយភូមិ ណង ចន្ទ័ ឃុំណូន ម៉ាកមុន ស្រុកគោគឃ្យូង ខេត្តស្រះកែវដើម្បីឲ្យវិញមកកម្ពុជាធ្វើចត្តាឡេសក័៕