ខេត្តព្រះសីហនុ៖ មន្ត្រីរាជការ . ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិ.អន្តជាតិ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយវិថីលេខ៨០១និងវិថីជោត្តញ្ញាណដែលតភ្ជាប់ផ្លូវជាតិលេខ០៤ នៅចំណុចខាងមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្បែរមណ្ឌលសុខភាពសង្កាត់១ក្នុងក្រុមទី១៥ ភូមិ០៣ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ បានសម្តែងការមិនពេញចិត្តនិងនាំគ្នានិយាយរិះគន់ចំៗទៅលើនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ដឹកអ្នកដំណើរដែលមានទីតាំងសាខាដឹកជញ្ជូននៅចំណុចខាងលើដែលលោកនាយកក្រុមហ៊ុនបណ្តែតបណ្តោយឲ្យបុគ្គលិកក្រោមឱវាទយកផ្លូវបេតុងដែលកំពុងស្ថាបនា យកធ្វើជាកន្លែងចំណតនិងលាងសម្អាតរថយន្តបង្ករផលលំបាកការកកស្ទះចរាចរនិងបាត់បង់សណ្តាប់ធ្នាប់នៅលើដងផ្លូវសារធារណៈនិងនិយាយរិះគន់ត្រង់ៗទៅលើថ្នាក់ដឹកនាំសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់នៃការិយាល័យចរាចរផ្លូវគោកថា(អសមត្ថភាព)ក្នុងការដឹកនាំរៀបចំសណ្តាប់ធ្នាប់នៅក្នុងទីប្រជុំជនក្រុង ទើបមានករណីបែបនេះកើតឡើងបាន។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថាពួកគាត់មានការសោកស្តាយយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាសន្សំបម្រុង របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាច្រើនប្រភពដូចជា កញ្ចប់ថវិកា “ស្លឹកត្នោត ខ្ចប់ស្ករត្នោត”ជូនទៅក្រសួងសាធារណៈការនិងជញ្ជូនសម្រាប់ស្ថាបនាផ្លូវទាំង៣៤ + ៣ខ្សែបន្ថែមជាគម្រោងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ដែលគ្រោងបើកសម្ភោធដាក់ឲ្យប្រើប្រាស់តាមការគ្រោងទុកនៅក្នុងថ្ងៃទី០៩ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋ ដែលរស់នៅខេត្តព្រះសិហនុ ហើយបានធ្វើដំណើរឆ្លងកាត់តាមវិថីវត្តជោត្តញ្ញាណ ខាងមុខសាខាក្រុមហ៊ុនវីរៈប៊ុនថាំដឹកជញ្ជូនអ្នកដំណើរសាខាខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពយកទ្រូងផ្លូវធ្វើជាចំណតនិងលាងសម្អាតរថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ កើតមានជាច្រើនខែកន្លងមកហើយ បង្ករការលំបាក ពីការកកស្ទះចរាចរក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់មន្ទីរអង្គភាពឬមកកាន់ទីប្រជុំជនផ្សា។ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងទៀតថា ពួកគាត់មិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញពាក់ពន្ធ័ចុះមករៀបចំឬក៍អប់រំណែនាំដល់ម្ចាស់ក្រុមហ៊ុនខាងលើនេះដើម្បីលុបបំបាត់ការចតនិងលាងសម្អាតរថយន្តនៅលើទ្រូងផ្លូវដែលប៉ះពាល់ធ្ងន់ធ្ងរអំពីការបាត់បង់សណ្តាប់ធ្នាប់សារធារណៈ សោភណ្ឌ័ភាពទីក្រុង ជាពិសេសរងផលប៉ះពាល់លើការខូចខាតទ្រូងផ្លូវដោយសារការចតនិងទឹកកខ្វក់ពេលលាងសម្អាតរថយន្តហូរមកលើទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទៅវិញយ៉ាងឆាប់រហស័ ដែលប្រមុខរាជរដ្ឋាភិបាលបានខិតខំក្នុងការចំណាយថវិការដ៍ច្រើនសន្ធឹកសន្ធាប់ក្នុងការស្ថាបនាផ្លូវឲ្យបានលេចចេញជាសមិទ្ធិផលបំរើឲ្យប្រយោជន៍ជាតិ។
អ្វីដែលសោកស្តាយបំផុតនោះគឺការចំណាយថវិការដ៍ច្រើនសន្ធឹកសន្ធាប់របស់រាជរដ្ឋាភិបាលនិងការខិតខំយកចិត្តទុកដាក់របស់រដ្ឋបាលក្រុង/ខេត្តព្រះសីហនុ ក្នុងការខិតខំជម្រុញដល់ក្រុមការងារក្នុងការស្ថាបនាផ្លូវឲ្យបានហើយរួចរាល់ជាស្ថារពរទៅតាមការគ្រោងទុករបស់ក្រសួងសារធារណៈការនិងដឹកជញ្ជូនក៍ដូចជាផែនការរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រួលដល់ការធ្វើចរាចររបស់ភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិ ហើយក៍ជាសមិទ្ធផលថ្មីដែលមិនធ្លាប់មានពីមុនមកសម្រាប់បំរើឲ្យប្រយោជន៍ជាតិ ដែលចាំបាច់តម្រូវឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួមថែរក្សាឲ្យបានគង់វង្សយូរអង្វែងមិនមែនសម្រាប់ធ្វើជាចំណតឬទីតាំងលាងសម្អាតរថយន្តដើម្បីជាប្រយោជន៍ក្រុមហ៊ុនឯកជនដូចច្នេះឡើយ។
លោក អី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងតាមប្រពន្ធ័តេលេក្រាមរបស់លោកថាជុំវិញបញ្ហារខាងលើលោកនិងចាត់តាំង លោក ជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុ ដើម្បីបង្កើតក្រុមការងារចុះទៅអប់រំ ណែនាំដល់ក្រុមហ៊ុនខាងលើឲ្យបញ្ឈប់សកម្មភាពការយកទ្រូងផ្លូវធ្វើជាចំណតនិងជាកន្លែងលាងសម្អាតរថយន្ត ក្នុងករណីរឹងរុះមិនស្តាប់តាមការអប់រំណែនាំរបស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុនិងចាត់ការទៅតាមនិតិវិធី។
លោកជួប សីហា មន្ត្រីសាលាក្រុងព្រះសីហនុ តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងតាមប្រពន្ធ័តេលេក្រាមរបស់លោក កាលពីព្រឹកថ្ងៃទី០១ មិនា ឆ្នាំ២០២១ កន្លងមកនេះថា បន្ទាប់ពីទទួលបានផែនការ ពីលោកអភិបាលក្រុង រួចមក លោកបានដឹកនាំក្រុមការងារចុះមកអប់រំណែនាំដល់ទីតាំងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ វីរៈប៊ុនថាំ សាខាខេត្តព្រះសីហនុ និងម្ចាស់ភោជ្ជនីយដ្ឋាន អាហារដ្ឋានដែលមានទីតាំងជាប់ដងវិថីនានានៅក្នុងក្រុងព្រះសីហនុ ដោយមិនអនុញ្ញាតិយករថយន្ត ចតរំលោភលើទ្រូងផ្លូវបង្ករការកកស្ទះចរាចរនិងបាត់បង់សណ្តាប់ធ្នាប់សារធារណៈ ក្នុងករណីរឹងរុះមិនស្តាប់តាមការអប់រំណែនាំរបស់រដ្ឋបាលក្រុងព្រះសីហនុនោះទេ រដ្ឋបាលក្រុងព្រះសីហនុនិងចាប់ស្ទូចយករថយន្តយកទៅរក្សាទុកដើម្បីធ្វើការផាកពិនយ័ទៅតាមនិតិវិធី។ដោយឡែក លោកឧត្តមសេនីយ៍ត្រី ញាណ សារឿន ស្នងការង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ទទួលកិច្ចការសណ្តាប់ធ្នាប់សាធារណៈនិងនាយកក្រុមហ៊ុនវីរៈប៊ុនថាំដឹកជញ្ជូនអ្នកដំណើរអ្នកយកព័ត៏មានយើងមិនអាចស្វែងរកការបំភ្លីបានទេ៕ ដោយ ៖ មនោរាហ៍