ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី អាហារូបករណ៍ជាសាច់ប្រាក់ នៃ ADF ក្នុង “កម្មវិធីនិស្សិតឆ្នើម” ផ្តល់ជូននិស្សិតកម្ពុជាចំនួន ៣០រូប ដែលទើបទទួលបានការចូលរៀននៅឆ្នាំទី១ កម្មវិធីបរិញ្ញាបត្រ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន (៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ)។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លក្ខខណ្ឌនៃការទទួលអាហារូបករណ៍ ADF រួមមាន ៖
១. លទ្ធផលការសិក្សាថ្នាក់វិទ្យាល័យ
២. ផែនការសិក្សា/ស្រាវជ្រាវឧត្តមសិក្សា
៣. ស្ថានភាពហិរញ្ញវត្ថុ
៤. ការរៀបចំផែនការសម្រាប់ការងារស្ម័គ្រចិត្ត និង មនុស្សធម៌។
សូមបំពេញព័ត៌មានតាមតំណភ្ជាប់នេះ ឬតាម QR Code ដែលមាននៅលើសេចក្តីជូនដំណឹង https://forms.gle/EPk9c6t99wwaYGbW6៕