ឯកឧត្ដម គួច ចំរើន និងលោកជំទាវចុះសួរសុខទុក្ខ និងនជូនអំណោយមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកខេត្ត

 

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់មាតា ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរសុខទុក្ខ ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីឡើយ។

បន្ថែមពីនោះឯកឧត្តម គួច ចំរើន បានជូនពរដល់មាតា ទារក និងកុមារ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឱ្យជាសះស្បើយ​ និងមានសុខភាពល្អ ហើយក្នុងនោះផងដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាបានចាត់តាំងឱ្យលោកជំទាវ ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា ព្រមទាំងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់មាតា ទារក និងកុមារ ដែលជាប់ឃុំអប់រំនៅពន្ធនាគារខេត្ត។

សូមបញ្ជាក់ផងដែរថាអំណោយដែលបានយកមកចែកជូនដល់មាតា ទារក និងកុមារ ដែលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានដូចជា ៖
-អ្នកសម្រាល និងអ្នកត្រៀមសម្រាលមានចំនួន ២៥នាក់ ក្នុងនោះរួមមាន ឃីតទារក(ម្សៅសាប៊ូ ១កញ្ចប់ ៣.៥គីឡូ ម្សៅកូនក្មេង ១ដប សាប៊ូទារក ១ដប ប្រេងកូឡាធំ១ កន្សែងពោះគោ១ និងខោអាវទារក ១ឈុត) -ឃីតម្តាយក្នុងនោះមាន(ក្រមា មុង ភួយ សារ៉ុង)និងថវិកា ៥ម៉ឺន ហើយកុមារសំរាកព្យាបាលក្នុងមន្ទីរពេទ្យមាន៖ ៣៨នាក់ ចំណែកសម្ភារៈកុមារក្នុងនោះមាន៖ ឃីត១(ក្រមា មុង ភួយ សារ៉ុង) និងថវិកា ៥ម៉ឺន សរុប ទាំងអស់អំណោយដែលចែកជូនដល់មាតា ទារក និងកុមារ ដែលសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ៦៣នាក់ រីឯនៅពន្ធនាគារខេត្ត មាតា ទារក និងកុមារមានចំនួន ១២នាក់សម្ភារៈដែលទទួលបានមាន៖ ឃីតទារក១ក្នុងនោះមាន(ម្សៅសាប៊ូ ១កញ្ចប់ ៣.៥គីឡូ ម្សៅកូនក្មេង១ដប សាប៊ូទារក ១ដប ប្រេងកូឡាធំ១ កន្សែងពោះគោ ១ និងខោអាវទារក ១ឈុត)ចំណែកឃីតម្តាយមាន(ក្រមា មុង ភួយ រ៉ុង) និងថវិកា ៥ម៉ឺន ហើយក្នុងនោះក៏បានចែកអំណោយដល់អ្នកកើតជំងឺមេរោគអេដស៍ចំនួន ៥នាក់ ដែលជាប់នៅក្នុងពន្ធនាគារផងដែរសម្ភារៈរួមមាន៖ ឃីត១(ក្រមា មុង ភួយ សារ៉ុង) និងថវិកា ៥ម៉ឺន៕  ដោយ ៖ ក្រុមការងារសាលាខេត្តព្រះសីហនុ