សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាទៅ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យប្រើប្រាស់មន្ទីរពេទ្យទាហាន ដើម្បីជួយក្នុងការទប់ស្កាត់ និងព្យាបាល អ្នកជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងក្នុងសហគមន៍ បានបន្តកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះ សម្ដេចក៏ស្នើឲ្យពិនិត្យទីតាំងពេទ្យជោរៃ ដើម្បីប្រើ ប្រាស់ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។
បើតាមសារជាសម្លេងរបស់សម្តេចតេជោ នៅថ្ងៃទី២១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានបន្តរកឃើញវិជ្ជ មានកូវីដ-១៩ចំនួន១៤នាក់បន្ថែមទៀត។ សម្តេច ឲ្យដឹងថា គ្រាន់តែតេស្តសំណាក២ថ្ងៃសោះ រកឃើញករណីវិជ្ជមានជាង៥០នាក់ទៅហើយ។ ដូច្នេះបញ្ហានេះ វាមិនមែនសាមញ្ញពេកនោះទេ៕