ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃសុក្រ ៨កើតខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសណ្ឋាគារ ឡាវូក ខេត្តព្រះសីហនុ មានបើកវគ្គបណ្ដុះបណ្ដាល ដល់ មូល ដ្ឋាន អាជីវកម្ម លើជំនាញ បដិសណ្ឋារកិច្ចការ ផ្ដល់នូវ សេវាកម្មការិយាល័យជួរមុខ និង គេហកិច្ច។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមដោយ លោក វេង ស៊ីសូវង្ស អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ,មន្ត្រីជំនាញ , គ្រូបង្គោល និងបុគ្គលិកសិក្ខាកាម នៃ សណ្ឋាគារលោកទាំងអស់ មានចំនួនជាង ៣០នាក់។
បន្ទាប់ពីមានចំណាប់អារម្មណ៍ និង ថ្លែងកិច្ចស្វាគមន៍របស់លោក សៅ ម៉េង នាយកប្រតិបត្តិ និងជាអ្នកតំណាងឲ្យសិក្ខាកាមទាំងអស់ រួចមក។
លោក វ៉េង ស៊ីសូវង្ស អនុប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយដែលសកលលោកផ្តោតការយកចិត្តទុកដាក់
ដឹកនាំដើម្បីធានាឲ្យមានការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ព្រោះថា វិស័យនេះ បាននាំមកនូវចំណូលជាតិ និងបង្កើតឪកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុង ប្រទេសនីមួយៗ។
លោកវ៉េងស៊ី សូវង្ស បានបន្ថែមទៀតថា៖ វិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយដែលសកលលោកផ្តោតការយកចិត្តទុកដាក់ដឹកនាំ ដើម្បីធានាឲ្យមានការអភិវឌ្ឍន៍មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ព្រោះថាវិស័យនេះ បាននាំមកនូវចំនូលជាតិ និងបង្កើតឪកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗ។
លោកថា វិស័យទេសចរណ៍បាននាំមកនូវចំណូលជាតិប្រមាណ ៧,៣ ទ្រីលាន(7,3 trillion) ដុល្លារអាមេរិក(ស្មើ១០% នៃ Global GDP) បង្កើតការងារបានប្រមាណ ២៥០លាន នាក់(1/11 នៃការងារ សរុប) ។គេបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យនាំចេញដោយនៅកន្លែងពិសេស ការចេញផ្នែកសេវា។ ៣០% នៃសេវាបានត្រូវនាំចេញដោយវិស័យទេសចរណ៍ស្មើ៧% នៃការនាំចេញសរុបរបស់ពិភពលោក។
លោក វ៉េង ស៊ីសូវង្ស បានបន្តទៀតថា វិស័យទេសចរណ៍ជាវិស័យនាំចេញដែលស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីវិស័យប្រេងឥន្ទនៈទី១ វិស័យគីមី ទី២ រីឯវិស័យងទី៤។ ក្នុង ASEAN វិស័យទេសចរណ៍ បានផ្តល់ឪកាស ការងារប្រមាណ៤% នៃការងារសរុបក្នុង ASEAN ។ ក៏ប៉ុន្តែវិស័យទេសចរណ៍កម្ពុជាបានផ្តល់ការងារសរុបក្នុងប្រទេសរួមចំណែកប្រមាណ ៦២ម៉ឺននាក់ ស្មើ១៣% នៃការងារសរុបក្នុងប្រទេសរួមចំណែកប្រមាណ ១៣% នៃGDP។ ជាការពិត ដើម្បីការអភិវឌ្ឍន៍វិស័យទេសរណ៍មួយប្រកបដោយគុណភាព និរន្តរភាព មានកត្តាគន្លឹះយុទ្ធសាស្ត្រមូលដ្ឋានជាច្រើន ក្នុងនោះកត្តាកំណត់ដ៏ចំបងមួយ។ គេមិនអាចនិយាយពីគុណ ភាព សេវា ទេសចរណ៍បានទេ នៅពេលដែល គេមិនបានគិតគូរដល់ការបណ្តុះបណ្តាលធនធាន មនុស្សពិសេសផ្នែក វិជ្ជាជីវៈទេសចរណ៍នោះ។ ក្នុងយុទ្ធសាស្ត្រទេសចរណ៍ ASEAN ២០១៦-២០២៥ ៨នាការ និង កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈក្នុងវិស័យនេះត្រូវបានយកចិត្តព្រមព្រៀង _ MRA (Mutual Recognition Arrangement) រវាងសមាជិកទាំង១០ លើកកម្មវិធីបណ្តុះបណ្តាលរួម(ASEANCommon Curriculum)ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលដំបូងរួមមាន ៣២ មុខជំនាញមានផ្នែកសណ្ឋាគារ ផ្នែកម្ហូបអាហារនិងភេសជ្ជៈផ្នែកសេវាកម្ម ធ្វើដំណើរក្នុងគោលដៅបំលាស់ទីការងារ ASEAN ។
ជាទីបញ្ចប់ លោក វ៉េង ស៊ីសូវង្ស បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឲ្យយកចិត្តទុកដាក់ស្ដាប់ការបង្រៀន របស់គ្រូឧទេ្ទស និង អង្គុយឱ្យមាន គម្លាត ពីគ្នា ១.៥០ម(មួយម៉ែត្រកន្លះ) តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ផងដែរ៕ ដោយ មនោរាហ៍