ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលខេត្តព្រះសីហនុ មានបើក កិច្ចប្រជុំ ពិនិត្យវាយតម្លៃ និងគាំទ្របច្ចេកទេសក្នុងការអនុវត្តមុខងារ វិស័យទេសចរណ៍ថ្នាក់ក្រោមជាតិ ដែលបានផ្ទេរតាមគោលការណ៍ដែលបានកំណត់ និងរួម ចំណែកក្នុងការផ្សព្វផ្សាយអំពីវិធានការណ៍សុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ក្រោមអធិបតីភាព ឯកឧត្តម នួន សុមេធ រដ្ឋ លេខាធិការ នៃកណ:កម្មក ដឹងកងមជ្ឈក វិសហមជ្ឈការ ក្រសួងទេសចរណ៍ លោកម៉ាង ស៊ីណេតអភិបាលរងនៃគណៈអភិបាល ខេត្តព្រះសីហនុ រួមទាំង អាជ្ញាធរក្រុងស្រុកនិង មន្ត្រីនៃមន្ទីរ ជំនាញពាក់ព័ន្ធជាច្រើនរូប ផងដែរ។
ក្រោយពីបានស្តាប់របាយការណ៍សង្ខេបដែលអានដោយ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុរួចមក។
លោក ម៉ាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ ដំណើរការផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមផែនការសកម្មភាពឆ្នាំ២០២១ ដែលជាឆ្នាំទី១ នៃកម្មវិធីជាតិ ១០បន្ត (២០២១ ២០៣០) ដើម្បីពិនិត្យវាយតម្លៃ និងជួយគាំទ្រ បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរតាមគោលការណ៍ដែលបានកំណត់ក្នុងការរួម ចំណែក ក្នុងការផ្សព្វផ្សាយ អំពីវិធានការណ៍សុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺក្ខវឹង-១៩ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល និងក្រសួងទេសចរណ៍ ។
ទន្ទឹមនឹងនេះក្រសួងទេសចរណ៍ស្នើសុំ ឯកឧត្តម អភិបាល អនុញ្ញាតឱ្យរដ្ឋបាលខេត្តជួយ ចេញលិខិតអញ្ជើញ ឯកឧត្តមអភិបាលរងខេត្ត០១រូបទទួល បន្ទុកទេសចរណ៍ នាយករដ្ឋបាលសាលាខេត្ត លោកប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធាន មន្ទីរទេសចរណ៍និងលោកអភិបាលក្រុងទាំង២ រួមនឹងប្រធានការិយាល័យច្រកចេញចូលតែមួយផដែរ។
ដូចគ្នានេះដែរ ឯកឧត្តម នួន សុមេធ រដ្ឋ លេខា ធិការ នៃកណ:កម្មក ដឹងកងមជ្ឈក វិសហមជ្ឈការ ក្រសួងទេសចរណ៍បានមាប្រសាសនអោយដឹងថា៖
ក្រសួងទេសចរណ៍ ត្រូវរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដោយមានការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមឧស្សា ហកម្មទេសចរណ៍ និង ផ្នែកឯកជន ដែលមាន ការពាក់ព័ន្ធ ។ ផែនការអភិវឌ្ឍទេសចរណ៍ រួមមាន ផែនការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិផែនការអភិវឌ្ឍ ទេសចរណ៍ថ្នាក់តំបន់ និងផែនការអភិវឌ្ឍទេស ចរណ៍ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ។ រដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវរៀបចំផែនការអភិវឌ្ឍទេសចរណ៍ សម្រាប់ មូលដ្ឋានរបស់ខ្លួន ៕ដោយ ៖ មនោរាហ៍