សែនដកជើងធូបម្ចាស់ទ្វារចាក់សោរចេញទៅក្រៅឆេះរត់ចែកជើងគ្នា

ភ្នំពេញ÷ ផ្ទះល្វែងមួយកន្លែងនៅក្នុងបុរីលឹមឈាងហោ ត្រូវបានឣគ្គីភ័យឆាបឆេះខណ:ពេលម្ចាស់ផ្ទះរៀបចំសែនដកជើងធូបរួចដុតធូបនៅលើកុងម៉ាហើយចាក់សោផ្ទះចេញទៅបាត់។

ហេតុការណ៏ឣគ្គីភ័យបង្កឲ្យមានការភ្ញាក់ផ្ឣើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៥ខែកុម្ភះឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្នុងបុរីលឹមឈាងហោ ផ្ទះលេខV២៦ ភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះពុំ ណារិនត្រូវជាប្តីនិងប្រពន្ធឈ្មោះ ឣ៊ូច ស្រីផាត ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុម្ចាស់ផ្ទះខាងលើដែលកាត់ខ្សែរស្រឡាយចិនផងដែរនោះបានរៀបចុពិធីសែនដកជើងធូបនិងដុតធូបនៅលើរាន្តកុងម៉ាថ្មីរួចកបានចាក់សោផ្ទះចេញទៅក្រៅបាត់ មួយសន្ទុះក្រោយមកក៏ឃើញមានផ្សែងហុយចេញឣណ្តាតភ្លើងបង្កឲ្យមានការភ្ញាក់ផ្ឣើលដល់ឣ្នកជិតខាងនិងបានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាននាំគ្នាជួយឣន្តរាគមន៍វាយសោទ្វារទម្លុះចូលដើម្បីយកបំពងបាញ់ពន្លត់និងយកទឹកបាញ់ទប់ស្កាត់កុំឲ្យមានការរីករាលដាលដល់ផ្ទះឣ្នកជិតខាង។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថាឣគ្គីភ័យខាងលើនេះគឺបណ្តាលមកពីឆេះភ្លើងធូប ក្នុងហេតុការណ៏ឣគ្គីភ័យខាងលើនេះពុំមានបណ្តាលឲ្យមានឣ្នករងរបួសនោះទេគ្រាន់តែខូចខាត សម្ភារ:របស់ម្ចាស់ផ្ទះមួយចំនួនប៉ុណ្ណោះ៕