កម្ពុជា នឹងមានសីតុណ្ហភាពចុះត្រជាក់ខ្លាំង និងមានភ្លៀងធ្លាក់ដោយកន្លែង ពីថ្ងៃទី២៣ ដល់២៥ ខែធ្នូ

សីតុណ្ហភាពនៃធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែធ្នូ ឆ្នាំ២០២០ នឹងមានការប្រែប្រួលដោយសារឥទ្ធិពលនៃសម្ពាធទាបរបស់កូនព្យុះទី២៣ ឈ្មោះ ក្រវាញ ដែលមានប្រភពចេញពីប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាម និងបន្តបោកបក់ចូលមកដល់ខេត្តកំពត និងខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា។

នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធនធានទឹក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។

ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី ២៣-២៥ ខែធ្នូ នៅតាមភូមិសាស្រ្តមួយចំនួនរបស់កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយ ទៅបង្គួរ ខណៈតំបន់មាត់សមុទ្រ នឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ចំណែកសីតុណ្ហភាពនៃអាកាសធាតុ នឹងធ្លាក់ចុះត្រជាក់ខ្លាំងចន្លោះពី ១៩ ទៅ ២២អង្សាសេ។

សូមអានបន្ថែមខ្លឹមសារទាំងស្រុងនៃសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកដូចខាងក្រោម ៖