CDC អនុម័តគម្រោងវិនិយោគរោងចក្រផលិតសំភារៈសត្វចិញ្ចឹមក្រោមទុន២,៣លានដុល្លារអាមេរិក

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។