អាជ្ញាធរថៃ រឹតបន្តឹងឱ្យបណ្តារោងចក្រនានាកាត់បន្ថយការបំភាយឧស្ម័ន

ថៃ ៖ ក្រសួងឧស្សាហកម្មប្រទេសថៃ បានណែនាំនាយកដ្ឋានការងារឧស្សាហកម្មរបស់ខ្លួនឱ្យពិនិត្យមើលការបំភាយឧស្ម័នចំពោះរោងចក្រជាង ៥.៤០០ កន្លែងនៅក្នុងនិងជុំវិញទីក្រុងបាងកក។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាដើម្បីកាត់បន្ថយការបំពុលបរិយាកាសនៅក្នុងរាជធានី។

លោក ស៊ូរីយ៉ា ជួនគ្រុន គ្រួងគិត Suriya Juangroongruangkit រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបាននិយាយថានៅពេលអនាគតដ៏ឆាប់ រោងចក្រនឹងត្រូវបានស្នើសុំឱ្យកំណត់សកម្មភាពដែលបណ្តាលបញ្ចេញធូលីចូលក្នុងបរិយាកាស និងដំឡើងឧបករណ៍សម្រាប់ការវាស់គុណភាពខ្យល់នៅតាមរោងចក្រនិងនៅជុំវិញនោះ។ លោករដ្ឋមន្រ្តីក៏បាននិយាយផងដែរថាក្រសួងរបស់លោក កំពុងពិចារ ណាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីប្រែក្លាយរោងចក្រធម្មតាទៅជារោងចក្របៃតងដែលមិនប៉ះពាល់ដល់បរិស្ថាន។

លោក Suriya និយាយថារហូតមកដល់ពេលនេះមានរោងចក្រចំនួន ២៥៣ ដែលភាគច្រើនជាសហគ្រាសធុនធំនិងមធ្យមត្រូវបានកែលម្អទៅជារោងចក្របៃតង។ រួមទាំង ១៧២ ទីតាំងនៅក្នុងតំបន់ឧស្សាហកម្ម ។