ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១៧នាក់ ក្នុងនោះមាន ១៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងចំណោមអ្នកជាសះស្បើយ សរុបចំនួន ១៧នាក់ កាលពីថ្ងៃទី១៧ ខែធ្នូ គឺមាន ១៥ នាក់ជាអ្នកពាក់ព័ន្ធ ទៅនឹង ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា រួមមាន ៖ ១. បុរស ជនជាតិខ្មែរ អាយុ ២០ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជា បុគ្គលិក ហាង Pedro ផ្លូវ ព្រះសីហនុ ។ ២. ស្ត្រីជន ជាតិខ្មែរ អាយុ ២៤ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាបុគ្គលិក ហាង Pedro នៅផ្លូវព្រះសីហនុ ។ ៣. ស្ត្រីជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ ភូមិ សន្សំ កុសល ២ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិក ហាង Pedro នៅផ្លូវព្រះសីហនុ ។
ក្រសួងសុខាភិបាល បាន កត់សម្គាល់ថា បុគ្គល ទាំង ៣ ខាងលើនេះ ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយ ទទួលបាន លទ្ធផល តេស្ត អវិជ្ជមាន វីរុស កូ វីដ ១៩ ចំនួន ២ ដង និង ត្រូវបាន អនុញ្ញាត ឲ្យ ចេញពី មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ នឹង ជំងឺរបេង និង ហង់ សិន រាជធានី ភ្នំពេញ ។
ក្រសួងសុខាភិបាល ក៏បាន ប្រកាសថា អ្នកជា សះស្បើយ ផ្សេងទៀត រួមមាន ៖ ៤. ស្ត្រីជន ជាតិខ្មែរ អាយុ ៣៦ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ ជ្រាវ ក្រុង សៀមរាប ខេត្តសៀមរាប ជា កូនស្រី ច្បង របស់ ឯកឧត្តម អគ្គនាយក ពន្ធនាគារ និង ជា អ្នកធ្វើការ នៅ ពន្ធនាគារ ខេត្តសៀមរាប ។ ៥. បុរស ជនជាតិខ្មែរ អាយុ ២៣ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ត្រូវជា ក្មួយប្រុស របស់ អ្នកបើកបរ ឲ្យ ឯកឧត្តម អគ្គនាយក ពន្ធនាគារ ។ ៦. កុមារា ជនជាតិខ្មែរ អាយុ ៧ ឆ្នាំ មាន អាសយដ្ឋាន នៅ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ជា ក្មួយប្រុស របស់ អ្នកបើកបរ ឲ្យ ឯ ឧ ត្ត ម អគ្គនាយក ពន្ធនាគារ ។ ៧. បុរស ជនជាតិខ្មែរ អាយុ ៣៩ ឆ្នាំ និង ៨. កូនប្រុស អាយុ ០៣ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ បូរី លឹម ឈាង ហាក់ សង្កាត់ វាល ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ជា បុគ្គលិក នៅ ហាង លក់ កុំ ព្យួ ទ័ រ ឈ្មោះ ឌី ម កំ ព្យួ ទ័ រ ផ្លូវ ព្រះសីហនុ រាជធានី ភ្នំពេញ ។
ក្រសួងសុខាភិបាល បាន កត់សម្គាល់ថា បុគ្គល ទាំង ៥ នាក់ ខាងលើ ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយ ទទួលបាន លទ្ធផល តេស្ត អវិជ្ជមាន វីរុស កូ វីដ ១៩ ចំនួន ២ ដង និង ត្រូវបាន អនុញ្ញាត ឲ្យ ចេញពី មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ក្នុង រាជធានី ភ្នំពេញ ។
ក្រសួងសុខាភិបាល ក៏បាន បន្ថែមថា អ្នកជា សះស្បើយ ទី ៩. ជា ស្ត្រីជន ជាតិខ្មែរ អាយុ ២២ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ ផ្ទះជួល ខណ្ឌ ច្បារអំពៅ រាជធានី ភ្នំពេញ ជា បុគ្គលិក ហាង Pedro ផ្លូវ ព្រះសីហនុ ។ ១០. បុរស ជនជាតិខ្មែរ អាយុ ២១ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ ជិត វត្ត សន្សំ កុសល សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជា បុគ្គលិក ហាង Carl’s Jr Burger ទួល ទំពូង ។ ១១. ស្ត្រីជន ជាតិខ្មែរ អាយុ ២៩ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ជា មន្ត្រីរាជការ នៅ ក្រសួងមហាផ្ទៃ បាន ចូលក្នុង ហាង Zendo សាខា បឹង កេងកង ។ ១២. បុរស ជនជាតិខ្មែរ អាយុ ២២ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ជា និស្សិត ច្បាប់ នៅ សាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្ត្រ និង វិទ្យាសាស្ត្រ សេដ្ឋកិច្ច បាន ចូល ហាង Zendo សាខា បឹង កេងកង ។ ១៣. ស្ត្រីជន ជាតិខ្មែរ អាយុ ៣៥ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ បាន ចូល ហាង Pedro ( ផ្លូវ ព្រះសីហនុ ) ។ ១៤. បុរស ជនជាតិខ្មែរ អាយុ ២០ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ ភូមិ ថ្មី សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ ខេត្តកណ្តាល ជា បុគ្គល ហាង Pedro ( ផ្លូវ ព្រះសីហនុ ) ។ ១៥. ស្ត្រីជន ជាតិខ្មែរ អាយុ ៣៣ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ សង្កាត់ ព្រែក ឫស្សី ក្រុង តាខ្មៅ ខេត្តកណ្តាល ជា បុគ្គលិក ហាង Pedro ( ផ្លូវ ព្រះសីហនុ ) ។
ក្រសួងសុខាភិបាល បានកត់សម្គាល់ បន្ថែម ថា បុគ្គល ទាំង ៥ នាក់ ខាងលើ ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយ ទទួលលទ្ធផល តេស្ត អវិជ្ជមាន វីរុស កូ វីដ ១៩ ចំ នយណ ២ ដង ហើយ ត្រូវបាន អនុញ្ញាត ឲ្យ ចាក ចេញពី មណ្ឌល សុខភាព ចាក់អង្រែ រាជធានី ភ្នំពេញ ។
ដោយឡែក ករណី ជាសះស្បើយ ចំនួន ២ ករណី ទៀត ជា អ្នកដំណើរ ចូលមក កម្ពុជា ដែល មិនមាន ពាក់ព័ន្ធ ទៅនឹង ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ក៏ ត្រូវបាន ក្រសួងសុខាភិបាល ប្រកាសថា ជា បុរស ជនជាតិខ្មែរ – អាមេរិកកាំង អាយុ ៥៦ ឆ្នាំ ស្នាក់នៅ បុរី លឹម ឈាង ហាក់ ផ្លូវ វេ ង ស្រេង រាជធានី ភ្នំពេញ បានធ្វើ ដំណើរ មកពី ស ហ រដ្ឋ អាមេរិក បន្ត ជើងហោះហើរ នៅ ប្រទេស ចិន ( តៃវ៉ាន់ ) តាម ជើងហោះហើរ មកដល់ កម្ពុជា នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ រីឯ ម្នាក់ទៀត ជា បុរស ជនជាតិខ្មែរ អាយុ ២៩ ឆ្នាំ មាន អាសយដ្ឋាន ស្នាក់នៅ ទួល ព្រិច ស្រុក អង្គស្នួល ខេត្តកណ្តាល ជា អ្នកធ្វើដំណើរ មកពី ប្រទេស ជប៉ុន ដោយ ឆ្លងកាត់ ប្រទេស កូរ៉េខាងត្បូង តាម ជើងហោះហើរ មកដល់ កម្ពុជា កាលពី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ក្រសួងសុខាភិបាល បាន កត់សម្គាល់ថា បុគ្គល ទាំង ២ នាក់ ខាងលើ ត្រូវបាន ព្យាបាល ជាសះស្បើយ ដោយ ទទួលបាន លទ្ធផល តេស្ត អវិជ្ជមាន វីរុស កូ វីដ ១៩ ចំនួន ២ ដង និង ត្រូវបាន អនុញ្ញាត ឲ្យ ចេញពី មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត រាជធានី ភ្នំពេញ ។
ក្រសួងសុខាភិបាល ក៏បាន ប្រកាសថា វត្ថុ សំណាក នៅសល់ កាលពី ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ចំនួន ២៤៧ សំណាក និង វត្ថុ សំណាក នៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ មាន ចំនួន ២៦៨ សំណាក សរុប មាន ចំនួន ទាំងអស់ ៥១៥ សំណាក ដែល នៅក្នុង ចំនួន នេះ មាន ចំនួន ៣៦៦ សំណាក ត្រូវបានធ្វើ វិភាគ ដោយ វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា នៅ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ គឺមាន លទ្ធផល អវិជ្ជមាន វីរុស កូ វីដ ១៩ ទាំងអស់ ។ ដោយឡែក មាន នៅសល់ វត្ថុ សំណាក ចំនួន ១៤៩ សំណាក ទៀត ដែល ត្រូវធ្វើ វិភាគ បន្ត នៅ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ ( ដោយសារ វត្ថុ សំណាក ទាំងនេះ ទទួលបាន ក្រោយ ម៉ោង ១៧:០០ នាទី ល្ងាច ថ្ងៃទី ១៧ ខែធ្នូ ) ។
ក្រសួងសុខាភិបាល បានប្រកាសថា គិតពី ថ្ងៃទី ២៨ វិច្ឆិកា រហូតដល់ ថ្ងៃទី ១៧ ខែធ្នូ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា រកឃើញ អ្នក ឆ្លង ជំងឺ កូ វីដ ១៩ សរុប ចំនួន ៤១ នាក់ ( ស្រី ១៩ នាក់ និង ប្រុស ២២ នាក់ ) ។ ក្នុងនោះ មាន អ្នកជា សះស្បើយ សរុប ចំនួន ២៨ នាក់ ( ស្រី ១៩ នាក់ និង ប្រុស ២២ នាក់ ) ។
ដោយឡែក នៅ ទូទាំងប្រទេស គិត ត្រឹម ម៉ោង ៧ ព្រឹក ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ រកឃើញ អ្នក ឆ្លង ជំងឺ កូ វីដ ១៩ សរុប ចំនួន ៣៦២ នាក់ ។ ក្នុងនោះ ៣៤១ នាក់ ត្រូវបាន ព្យាបាល ជាសះស្បើយ និង ២១ នាក់ កំពុង សម្រាក ព្យាបាល នៅ មន្ទីរពេទ្យ ( ១៥ នាក់ នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ៣ នាក់ នៅ មណ្ឌល សុខភាព ចាក់អង្រែ និង ៣ នាក់ នៅ មជ្ឈមណ្ឌល ជាតិ ប្រយុទ្ធ នឹង ជំងឺរបេង និង ហង់ សិន )៕