ប្រទេសឥណ្ឌូនេស៊ីរៀបចំការបោះឆ្នោតក្នុងតំបន់ ទោះបីជាមានការព្រមានអំពីជំងឺកូវីដក៏ដោយ

 ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតក្នុងតំបន់ នៅទូទាំងប្រទេស ដោយមានអ្នកបោះឆ្នោតប្រមាណជាង១០០ លាននាក់ ទោះបីជាមានការព្រមានថា ការបោះឆ្នោត អាចនឹងធ្វើឱ្យវិបត្តិជំងឺកូវីដ១៩ កាន់តែអាក្រក់ទៅក៏ដោយ។

ប្រទេសប្រជុំកោះជិត ២៧០ លាន ដែលជាប្រទេសប្រជាធិបតេយ្យធំជាងគេទី ៣ និងជាប្រទេសមានប្រជាជនច្រើនបំផុតទី ៤ មួយនេះ បានពន្យាពេលការបោះឆ្នោតដែលបានគ្រោងទុកកាលពីខែកញ្ញា ដោយសារប្រទេសនេះមានការលំបាកក្នុងការទប់ស្កាត់អត្រាឆ្លង ជំងឺកូវីដ ១៩។ ប៉ុន្តែការបោះឆ្នោតត្រូវបានកំណត់ពេលវេលាឡើងវិញ ជាហេតុធ្វើអោយអ្នករិះគន់បានព្រមានអំពីហានិភ័យ ចំពេលមានការរំលោភបំពានលើវិធានការការពារជំងឺកូវីដ រួមទាំងការពាក់ម៉ាស និងការរក្សាគំលាតសង្គម។ អ្នកវិភាគនយោបាយនៅវិទ្យាស្ថានវិទ្យា សាស្ត្រឥណ្ឌូណេស៊ី លោកស៊ីទី ហ្សូរ៉ូ បាននិយាយថា លោកមានការព្រួយបារម្ភថា មនុស្សជាច្រើនទៀត នឹងឆ្លងមេរោគ និងស្លាប់។

ប្រជាជនឥណ្ឌូណេស៊ីជាង ១០០ លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ដោយបុគ្គលិកបោះឆ្នោតជិត ២.៧ លាននាក់ ហើយបុគ្គលិកមួយចំនួនបានយកប្រអប់ឆ្នោត ទៅដល់អ្នកជំងឺកូវីដ ១៩ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ។ យ៉ាងហោចណាស់មានបេក្ខជនបោះឆ្នោត ៥ រូប ត្រូវបានរាយការណ៍ថាបានស្លាប់ហើយរហូតមកដល់ពេលនេះបុគ្គលិកភ្នាក់ងារបោះឆ្នោតជាង ១០០០ នាក់បានឆ្លងមេរោគ មុនថ្ងៃបោះឆ្នោត៕