សមាគមសណ្ឋាគារកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ

ខេត្តព្រះសីហនុ ៖ សមាគមន៍សណ្ឋាគារកម្ពុជា បើកកិច្ចប្រជុំបូកសរុបការងារលទ្ធផលប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីអង្គភាពជំនាញ នៅ ក្នុងខេត្ត រួមនឹងបុគ្គលិកតំណាង សណ្ឋាគារនីមួយៗ នៅក្នុងខេត្តព្រះសីហនុ ។

កម្មវិធីនៃកិច្ចប្រជុំត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារឯករាជ្យក្រុងព្រះសីហនុ។ថ្លែង នៅក្នុងឱកាសនោះដែរ លោកស្រី គ្លីសខៃចិន្តា ជា ប្រធានសមាគមន៍សណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា៖ រាល់ការអភិវឌ្ឍ និងវិនិយោគលើសណ្ឋាគារនៅពេលបច្ចុប្បន្ននេះ វិនិយោគិនគួរតែមានការប្រុងប្រយ័ត្ន និងត្រូវរក ទីតាំង ណា ដែលមិនទាន់ឆ្លើយតបនឹងតម្រូវការភ្ញៀវទេសចរ។

លោកស្រី ចិន្តា បន្តថា៖ នាពេលនេះការផ្គត់ផ្គង់សណ្ឋាគារនៅកម្ពុជា ជាពិសេសតំបន់សក្តានុពល ដូចជា សៀម រាប រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ជាគោលដៅទេសចរណ៍ដ៏មមាញឹកកំពុងមានការផ្គត់ផ្គង់សណ្ឋាគារ លើសតម្រូវការ។ លោកស្រីបញ្ជាក់ថា៖«បើជាការល្អគួរកុំទាន់សាងសង់សណ្ឋាគារអី សម្រាប់អ្នកមានគម្រោង នឹង សាងសង់ ។ ក្នុងន័យនេះ យើងមិនបានហាមឃាត់ការវិនិយោគទេ ប៉ុន្តែការសាងសង់សណ្ឋាគារ ក្នុងដំណាក់ កាល នេះ គឺបើសង់ទៅអាចនឹងលើសពីតម្រូវការ» ។

ប្រធានសមាគមសណ្ឋាគារកម្ពុជា រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សណ្ឋាគារខ្លះ មិនមាន ភ្ញៀវ ស្នាក់ នៅពេញផង ដោយសារតែភ្ញៀវរាងថយចុះបន្តិច។ លោកស្រីបន្តថា ភ្ញៀវទេសចរដែលត្រូវការបន្ទប់ ស្នាក់នៅ គឺភាគច្រើន ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ផ្គត់ផ្គង់ ជូនវាខុសពីមុនដែលភ្ញៀវបរទេសត្រូវរកសណ្ឋាគារ និងកក់ដោយខ្លួនឯង។ លោកស្រីចិន្តាបន្ថែមថា៖« ក្នុងកាលៈទេសៈ ដែលវិនិយោគិនមានដើមទុនច្រើននិងចង់សាងសង់សណ្ឋាគារសម្រាប់បម្រើនៅពេលអនាគតនោះ គួរតែរកទីតាំងណាដែលមិនទាន់មានបន្ទប់សណ្ឋាគារគ្រប់គ្រាន់ និងជាគោលដៅទេសចរណ៍របស់ភ្ញៀវបរទេស ដូចជា ខេត្ត ព្រះសីហនុ កែប កំពត បាត់ដំបង មណ្ឌលគិរី រតនគិរីជាដើម ដោយឡែក ខេត្ត ព្រះសីហនុ មានបន្ទប់ផ្ទះ សំណាក់ និងសណ្ឋាគារ ជាច្រើន តែមានភ្ញៀវស្នាក់នៅដែរតែមានតិច ដោយសារតែបច្ចុប្បន្ន ជំងឺកូវីដ-១៩ កំពុងរាតត្បាតពាសពេញពិភពលោក» ។

លោកស្រី បានបន្ថែមថា៖ វិនិយោគិន ដែល ចង់ សាងសង់ សណ្ឋាគារ គួរ តែសង់ សណ្ឋាគារ ដែល ប្លែក ពី សណ្ឋាគារ ដែលមានស្រាប់ ដើម្បីជាការទាក់ទាញភ្ញៀវបរទេស និងភ្ញៀវ អ្នក មាន លុយ ជាពិសេស ភ្ញៀវ មក ពីប៉ែកអឺរ៉ុប និងជាភ្ញៀវលក្ខណៈទេសចរយូរអង្វែង ព្រោះភ្ញៀវទាំងនេះ ត្រូវ ការ សិក្សា និង ទស្សនា ច្រើន កន្លែង។

លោក លូ ម៉េង ម្ចាស់សណ្ឋាគារ Almond
ភ្នំពេញ បានបានអះអាងថា៖ លោក បាន ឯក ភាព ចំពោះ ការ សម្រេច ចិត្ត នៅ ក្រុងព្រះសីហនុដោយលោកបានបន្ថែមថាម ថា វា នឹង អាច ជួយ ដល់ សមាគម ក្នុង ការ ពង្រីក សមាជិក ភាព របស់ ខ្លួន ទៅ កាន់ ខេត្ត ព្រះ សីហនុ និង បង្កើន ចំនួន សមាជិក រហូត ដល់ ជាង ៨០ សណ្ឋាគារទៀតផង។

មានប្រសាសន៍ នៅក្នុង កិច្ចប្រជុំបូក សរុប របស់សមាគមន៍សណ្ឋាគារ កម្ពុជា នេះដែរ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបាន មានប្រសាសន៍ ឲ្យដឹង ថា៖ ឯកឧត្តមសូមស្វាគមន៍និងគាំទ្រវិស័យឯកជនដែលបានមកបណ្ដាក់ទុនវិនិយោគនៅក្នុងទឹកដីខេត្តព្រះសីហនុជាពិសេសរយៈពេលកន្លងមកប៉ុន្មានឆ្នាំចុងក្រោយនេះឯកឧត្តមបាននឹងខិត និងកំពុង កសាង ផ្លូវ និងហេដ្ឋារចនា សម្ព័ន្ធ នានា នៅក្នុង ក្រុងព្រះសីហនុដើម្បីឱ្យមាន ការរីក ចម្រើន។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់បន្ថែមថា៖ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន ៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ឯកឧត្តមគួចចំរើនអភិបាលខេត្តព្រះសីហនុបានបញ្ជាក់បន្ថែម ទៀតថា ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតដោយសារ កំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ នេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុ ដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ។

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើឡើងក្រោមការយកចិត្តទកដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរ សមុទ្រមួយនេះមាន ភាព ស៊ីវិល័យទាក់ទាញការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលក្នុង ការប្រែក្លាយឱ្យទៅជាខេត្តឧស្សាហកម្មគំរូពហុបំណងតែមួយគត់ និងជាខេត្តបំពង់ករសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។

ហេតុដូច្នេះហើយ រាជដ្ឋាភិបាលបានសម្រេចបញ្ចេញថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំងនេព្រះសីហនុក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ចជាពិសេស ធានានូវបានគុណភាពរឹងមាំអាច ប្រើប្រាស់បានយូរអង្វែង៕ដោយមនោរាហ៍