ថ្ងៃ ចន្ទ ទី ២៣ ខែ ធ្នូ ឆ្នាំ២០២៤

កម្ពុជា-ចិន

កម្ពុជា-ចិន រៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួក្បាលកម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ

(កម្ពុជា-ចិន)៖ កម្ពុជា-ចិន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានវេទិកាកម្រិតខ្ពស់នៃធនាគារ ខួរក្បាលកម្ពុជា-ចិន លើកទី២ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់ ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» តាមរយៈប្រព័ន្ធ Zoom ក្នុងទម្រង់កូនកាត់ ដែលរៀបចំតាម អនឡាញ (នៅកម្ពុជា) និងរៀបចំផ្ទាល់ (នៅចិន)។ កម្មវិធីនេះ សហការរៀបចំដោយ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភា...

ឆមាសទី១ឆ្នាំនេះ ចិនឈរលេខ១ ដែលវិនិយោគនៅកម្ពុជាច្រើនជាងគេ មានទឹកប្រាក់២ពាន់លានដុល្លារ

ឆមាសទី១ ឆ្នាំ២០២១នេះ ប្រទេសចិនជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ ដែលបានមកវិនិយោគមកកាន់ប្រទេសកម្ពុជា ច្រើនជាងគេ គិតជាទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍ ស្តីពីសកម្មភាពវិនិយោគនៅកម្ពុជា ឆមាសទី១ ឆ្នាំ២០២១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលទទួលបាន។ របាយការណ៍បានបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២១ តួលេខវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដោយចូលរួមចំណែកប្រមាណ៦៩% នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុក បានឈរនៅលំដាប់លេខរៀងទី២ ដោយចូលរួមចំណែកប្រមាណ ២១% នៃការវិនិយោគសរុប»។ សម្រាប់ប្រទេសឈរលេខ៣...

សម្តេចតេជោ ហ៊ុន សែន៖ ជំនួយចិនមិនត្រឹមជួយការអភិវឌ្ឍប៉ុណ្ណោះទេ តែបានជួយពង្រឹងឯករាជ្យភាពកម្ពុជាផងដែរ

នៅចំពោះមុខលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ជំនួយរបស់ចិននេះ មិនត្រឹមតែជួយដល់ការអភិវឌ្ឍ និងធ្វើឱ្យកម្ពុជាងើបចេញពីភាពក្រីក្រប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។ ការលើកបង្ហាញនូវគុណតម្លៃដ៏ធំធេងនៃជំនួយរបស់ចិនក្នុងការជួយពង្រឹងការអភិវឌ្ឍ និងឯករាជ្យភាព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើក្នុងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន...

វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន១លានដូសទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់កម្ពុជាហេីយ

វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលចំនួន ១លានដូសទៀត ត្រូវបានដឹកពីប្រទេសចិន មកដល់ប្រទេសកម្ពុជាហេីយ នៅវេលាម៉ោងប្រមាណជាង១០ព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។ វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៥ ស្មើនឹងទី ៥លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនា។ ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ គិតត្រឹមថ្ងៃទី២៦ ខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងទាំងជំនួយ និងការបញ្ជាទិញសរុបប្រមាណ១០លានដូសរួចរាល់ហើយ។ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...

រដ្ឋមន្ត្រីក្រសួងការបរទេស ៖ កិច្ចខិតខំរបស់ចិន ដែលឈានមុខគេក្នុងវ៉ាក់សាំងពហុភាគីនិយម ផ្តល់សារសំខាន់យ៉ាងខ្លាំង

ក្នុងសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមប្រធាន បទ«ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីការអភិវឌ្ឍ ប្រកបដោយចីរភាព» ដែលបានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ តបតាមការអញ្ជើញ របស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានថ្លែងថា កិច្ចខិតខំរបស់ចិន...

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមក្នុងកិច្ចសន្ទនានយោបាយ នាឱកាសនៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសន្ទនានយោបាយពិសេស តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមចំណងជើងថា «រឿងរ៉ាវរបស់គណបក្សកុម្មុយនិស្សចិន៖ សមិទ្ធផលរបស់ក្រុងសៀងហៃក្នុងការអនុវត្តគំនិត ស៊ី ជីនភីង ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនសម្រាប់យុគ្គសម័យថ្មី» ដោយផ្តោតលើប្រធានបទ «ធ្វើឱ្យសុបិន្តក្លាយជាការពិត ចែករំលែកភាពអស្ចារ្យ» ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន...

កម្ពុជាសម្រេចផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីនមួយរយៈ

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសមួយ សម្រេចផ្អាកជើងយន្តហោះពីប្រទេស ហ្វីលីពីន ដោយអនុវត្តចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ។ ការប្រកាសផ្អាកនេះ ធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីមានករណីនាំចូលកូវីដ១៩ ជាបន្តបន្ទាប់តាមរយៈជើងយន្តហោះមកកាន់ប្រទេសកម្ពុជា។ សេចក្តីប្រកាសក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី...

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្ញើសារអភ័យទោសពលរដ្ឋ ចំពោះបញ្ហាអសកម្ម កំពុងកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តកំពុងអភិវឌ្ឍន៍

ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានផ្ញើសារសុំអភ័យទោស ចំពោះបញ្ហាអសកម្មមួយចំនួន ដែលកើតមាននាមូលដ្ឋាននេះ ស្របពេលខេត្តព្រះសីហនុ កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់។ លោក យន្ត មីន បានផ្ញើសារយ៉ាងដូច្នេះថា៖ «ខ្ញុំសុំការយោគយល់ពីបងប្អូនគ្រប់គ្នា យើងខ្ញុំខំប្រឹងប្រែងណាស់ដែរ តែការអភិវឌ្ឈដំបូងៗ វាតែងតែប្រឈមខ្លះហើយ។ ការសាងសង់ត្រូវដឹកខូចផ្លូវ ការសាងសង់ត្រូវកាយចាក់បំពេញ អ្នកលោភលន់ចាក់លុបអូរ សមត្ថកិច្ចបង្ខំកាយចេញ សមត្ថកិច្ច២០នាក់ ប៉ុន្តែអ្នករំលោភ...

សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាឃុំខ្លួនជនជាតិចិន៤នាក់ ក្នុងករណីបាក់រលំអាគារសង្កត់មនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្នជនជាតិចិន៤នាក់ ដែលជាម្ចាស់អាគារ, ថៅកែក្រុមហ៊ុនម៉ៅការសំណង់ និងអ្នកជាប់ពាក់ព័ន្ធ ២នាក់ផ្សេងទៀត ក្នុងហេតុការណ៍បាក់រលំអាគារកំពស់ ៧ជាន់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។ តាមដីកាបង្គាប់សម្រេចឲ្យឃុំខ្លួន ៤សន្លឹកផ្សេងគ្នា ដែលសារព័ត៌មានគេហទំព័រ Tnaot.News ទើបទទួលបាននៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ម្ចាស់សំណង់អាគារកម្ពស់ ៧ជាន់ ដែលបានបាក់រលំនោះឈ្មោះ...

គ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានថ្មកំពង់បាយខេត្តកំពត របួសធ្ងន់និងស្រាលមនុស្ស៦នាក់!

ខេត្តកំពត៖ សមត្ថកិច្ចនគរបានខេត្តកំពត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្ត របស់ លោក ទេព កុសល្យ បានបុកម៉ូតូ និងបន្តទៅបុករថយន្តផ្ទួនៗគ្នា នៅលើស្ពានថ្មកំពង់បាយ ក្រុងកំពត ។ ហើយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។ សមត្ថកិច្ចបន្តថាបានកើរឡើង រវាងរថយន្តបានបុកម៉ូតូពីរគ្រឿង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រស់គ្នា។...