ខេត្តកំពត៖ សមត្ថកិច្ចនគរបានខេត្តកំពត បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្ត របស់ លោក ទេព កុសល្យ បានបុកម៉ូតូ និងបន្តទៅបុករថយន្តផ្ទួនៗគ្នា នៅលើស្ពានថ្មកំពង់បាយ ក្រុងកំពត ។ ហើយថា គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង ៨ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។
សមត្ថកិច្ចបន្តថាបានកើរឡើង រវាងរថយន្តបានបុកម៉ូតូពីរគ្រឿង រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រស់គ្នា។ ហេតុការនេះ បានកើតឡើង នៅលេីផ្លូវជាតិលេខ3A កំពត-វាលរេញ ត្រង់ចំណុចលេីស្ពានថ្មថ្មីព្រែកកំពង់បាយ ស្ថិតក្នុងភូមិកំពង់បាយខាងជេីង សង្កាត់កំពង់បាយ ក្រុង-ខេត្តកំពត។
លោក ឆែម ហាក់ អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុងកំពត បានឲ្យដឹងថា គ្រោះថ្នាក៎ចរាចរណ៍ខាងលើនេះ បង្កឡើង ដោយរថយន្តម៉ាកឡង់គ្រីស័រពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2B-2194 បេីកដោយ លោក ទេព កុសល្យ ភេទប្រុសអាយុ៤៤ឆ្នាំ បច្ចុប្បន្នជាមេការគ្រប់គ្រងការដ្ឋានដីឡូតិ៍នៅតំបន់វាលពួច ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ជនសង្ស័យរូបនេះ មានទីលំនៅភូមិកំពង់បាយខាងជេីង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ទាក់ទិនបញ្ហានេះ រថយន្តបង្ ករបស់ លោកទេព កុសល្យ ត្រូវបានកាមេរ៉ាសុវត្ថិភាព របស់សមត្ថកិច្ច ចាប់បានរូបភាពក្នុងហេតុការបង្ករគ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តបង្កបានបេីកបរក្នុងទិសដៅពីលិចទៅកេីត ហើយត្រូវបានគេសង្ស័យថា បើកបរក្នុងស្ថានភាពស្រវឹង។
សមត្ថកិច្ចបន្តថា លុះមកដល់ត្រង់ចំណុចកើតហេតុលេីស្ពានថ្មថ្មី ឬស្ពានកំពង់បាយ ក៏បានរេចង្កូតទៅខាងឆ្វេងដៃ បុកម៉ូតូមួយគ្រឿងម៉ាកអិចសិនទ័រ ពណ៌ខៀវ គ្មានផ្លាកលេខ បេីកដោយឈ្មោះ ឃួន សាវាទ ភេទប្រុសអាយុ២៣ឆ្នាំ និងមានដឹកមនុស្សម្នាក់ពីក្រោយឈ្មោះ សុខ លាង ភេទប្រុស អាយុ២២ឆ្នាំ។ អ្នករងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិទ្វីខាងជេីងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
ចំណែកម៉ូតូរងគ្រោះខាងលើ បេីកបរក្នុងទិសដៅពីកេីតទៅលិច។ ហើយក្រោយពីរថយន្តបង្ក បសនបើកបុកម៉ូតូមួយគ្រឿងរួចមកហើយ រថយន្តបង្ក ក៏បានបន្តទៅបុក និងម៉ូតូមួយគ្រឿងផ្សេងទៀត ម៉ាកហុងដាសេ125បពណ៌ខ្មៅពាក់ផ្លាកលេខកំពត1L-1160 បេីកដោយឈ្មោះ ហ៊ន ធីតា ភេទស្រីអាយុ១៧ឆ្នាំ និងមានអ្នកជិះពីក្រោយ ២នាក់ទៀត គឺឈ្មោះ ហ៊ល ស្រីមុល ភេទស្រីអាយុ២០ឆ្នាំ និងឈ្មោះ សេង ធីតា ភេទស្រីអាយុ២០ឆ្នាំ។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិអូរតូចសង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។ ម៉ូតូនេះ បេីកបរក្នុងទិសដៅពីកេីត ឆ្ពោះទៅទិសខាងលិច។ រថយន្តបង្កនេះ ក៏បានជ្រុលទៅបុក រថយន្តមួយគ្រឿងទៀតម៉ាកហុីយាន់ដាយ ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A-53 86 បេីកដោយឈ្មោះធូ ទី ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។ រថយន្តនេះ មានព្រូម្នាក់ទៀតរួមដំណេីរជាមួយមានឈ្មោះ ញីប ចន្ធី ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិព្រៃធំ ស្រុកដំណាក់ចង្អេីរ ខេត្តកែប។ ហើយបេីកបរក្នុងទិសដៅពីទិសខាងកេីត ឆ្ពោះទៅខាងលិច។
សមត្ថកិច្ចបានឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បណ្តាលឲ្យមានមនុស្សរងរបួស៦នាក់ ធ្ងន់២នាក់ ភេទប្រុស និងរបួសស្រាល៤នាក់ មានស្រី១នាក់ផងដែរ។ ចំណែកក្មេងស្រី៣នាក់ទៀត បានរួចផុតពីគ្រោះថ្នាក់នេះ។
បច្ចុបុបន្នទាំងរថយន្ត របស់អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ និងរថយន្តជនរងគ្រោះ ត្រូវបានសមត្ថកិច្ចសណ្តាប់ធ្នាប់ក្រុងកំពត បាននាំយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងកំពត ដើម្បីរងចាំដោះស្រាយបន្តតាមនីតិវិធីច្បាប់នាថ្ងៃខាងមុខទៀត៕ ដែន អយុធ្យា