ខេត្តព្រះសីហនុ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ក្រុងព្រះសីហនុទាំងយប់កណ្តាលអាធ្រាត តាមមធ្យោបាយរថយន្ត និងបានចុះទៅពិនិត្យផ្ទាល់ភ្លាមៗ ដល់ទីតាំងបាក់រលំអាគារមានកំពស់៧ជាន់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត៥០នាក់។
ចំពោះក្រុមប្រតិបត្តិការសង្គ្រោះ ក៏កំពុងបន្តការងារជីកកកាយកាកសំណល់អាគារចេញពីគំនរបាក់បែក ដោយយកចិត្តទុកដាក់។
សមត្ថកិច្ចបានឱ្យដឹងថា រហូតមកដល់ម៉ោង ០១ និង៣០នាទី ថ្ងៃទី២៤ ខែមិថុនានេះ សាកសពជនរងគ្រោះបានកើនដល់ ២២នាក់ និងរបួស ២៤នាក់ ស្រី២នាក់។ សរុបមានមនុស្សស្លាប់ និងរបួសមានចំនួន៤៦នាក់៕