(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា ក្រុមហ៊ុន SPC Group គឺជាក្រុមហ៊ុនដ៏ចំណាស់ជាងគេ និងល្បីល្បាញបំផុតរបស់ប្រទេសអូស្ត្រាលីនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផល ដែលផលិតដោយក្រុមហ៊ុន ត្រូវបានទទួលស្គាល់ថាមានគុណភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕