NATO ចុះកិច្ចសន្យាទិញគ្រាប់សម្រាប់កាំភ្លើងធំ ១១៥មីលីម៉ែត្រ ក្នុងទំហំទឹកប្រាក់ ១.២ពាន់ លានដុល្លារ

 (ព្រុចសែល)៖ អង្គការណាតូ (NATO) បានចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្តាហ៍នេះ ទៅលើកិច្ច សន្យាជាទឹកប្រាក់ចំនួន ១.១ពាន់លានអឺរ៉ូ ឬស្មើនឹង ១.២ពាន់លានដុល្លារ សម្រាប់ទិញសំបក គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្ររាប់ពាន់គ្រាប់ ដែលមួយចំនួននឹងត្រូវផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារគាំទ្រ និងលទ្ធកម្មរបស់អង្គការណាតូ (NSPA) បានជំរុញឲ្យមានកិច្ចព្រមព្រៀងនេះ តាម នាមឲ្យសម្ព័ន្ធមិត្តជាច្រើន ដែលត្រូវបញ្ជូនសំបកគ្រាប់ទៅកាន់អ៊ុយក្រែន ឬដើម្បីប្រើប្រាស់សម្រាប់ បំពេញឃ្លាំងស្តុកផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាន ប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខា នៅឯទីស្នាក់ការកណ្តាលសម្ព័ន្ធភាពយោ ធាលោកខាងលិច ក្នុងទីក្រុងព្រុចសែល យ៉ាងដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែន បានក្លាយជាសម រភូមិនៃគ្រាប់កាំភ្លើង»

មន្ត្រីមួយរូបរបស់អង្គការណាតូ បានកត់ឈ្មោះប្រទេសចូលរួមទិញ មានដូចជាបែលហ្ស៉ិក លីទុយ អានី និងអេស្បាញ ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ពីតម្លៃទាបតែមានការធានា តាមរយៈ ការទិញក្នុងចំនួនដ៏ច្រើន។ មន្រ្តីរូបនេះបានប្រាប់ Reuters ថាកិច្ចសន្យានេះទំនងជានឹងផ្តល់សំបក គ្រាប់កាំភ្លើងធំប្រហែល ២២០,០០០គ្រាប់ ជាមួយការរំពឹងទុកថានឹងមានចែកចាយលើកដំបូងនៅ ចុងឆ្នាំ ២០២៥៕