(តូក្យូ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជប៉ុន កំពុងរៀបចំការស៉ើបអង្កេតលើករណីបុកគ្នារវាងយន្តហោះពីរ គ្រឿង នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់)ដែលកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគេហទំព័រឧស្សាហកម្មអាកាសចរណ៍ពិភពលោក (the global airline industry) ជូនដំណឹងអំពីការព្រមានថ្មីៗជុំវិញសុវត្ថិភាពផ្លូវហោះហើរ។
មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បាននាំ គ្នារត់ចញ បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំ សមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រ នេះ។
ក្រុមប្រឹក្សាសុវត្ថិភាពផ្នែកដឹកជញ្ជូលរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៉ើបអង្កេតនេះ ដោយមានការចូលរួមពីភ្នាក់ងារនៅក្នុងប្រទេសបារាំងដែលជា កន្លែងសាងសង់យន្តហោះ និងចក្រ ភពអង់គ្លេសដែលជាកន្លែងផលិតម៉ាស៉ីននៃយន្តហោះ។
បើតាមក្រុមអ្នកជំនាញ វាលឿនពេកក្នុងការកំណត់លើមូលហេតុ ហើយគ្រោះថ្នាក់ភាគច្រើនគឺមក ពីកត្តារួមផ្សំ ប៉ុន្តែក្រុមអ្នកស៉ើបអង្កេតនឹងស្វែងយល់ឲ្យបានច្បាស់ លើការណែនាំ ដែលផ្តល់ឲ្យពី អ្នកបញ្ជាយន្តហោះទាំងពីរគ្រឿងនោះ រួមទាំងការពិនិត្យលម្អិតលើប្រព័ន្ធយន្តហោះ និងអាកាស យានដ្ឋាន៕