សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ការលះបង់ និងការខិតខំក្នុងការងារ គឺជាគុណតម្លៃ ជាគំរូ ដែលសម្តេច តេជោផ្តល់ឱ្យខ្ញុំ»


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការលះ បង់ ការខិតខំ និងការទទួលខុសត្រូវនឹងការងារ គឺជាគុណតម្លៃ និងជាគំរូមួយ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ដល់រូបសម្តេច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចិន។ ក្នុងបទសម្ភាសន៍ពិសេសមួយជាទូរទស្សន៍ដ៏ល្បីរបស់ចិនកំលុងពេលចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ អ្នកសារព័ត៌មានចិន បានសួរទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ថា តើអ្វីដែលសម្តេចធិបតី កោតសរ សើរបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមនុស្សមានការលះបង់ និងទំនួលខុសត្រូវខ្ពស់ណាស់។ សម្តេចតេជោ មិនញញើតនឹងលះបង់ជីវិតរបស់គាត់ ដើម្បីបំពេញ ភារកិច្ច ដើម្បីជាតិ និងដើម្បីប្រជាជននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដូច្នេះ «គាត់ [សម្តេចតេជោ] ជាគំរូរបស់ខ្ញុំ មិនមែនដោយ សារ​គាត់ជានាយករដ្ឋមន្ត្រីទេ គឺដោយសារភាពលះបង់របស់គាត់ និងខិតខំក្នុងការងាររបស់គាត់។ អ្វីដែល​យើង​ធ្វើ ត្រូវផ្ចង់ស្មារតី ធ្វើឱ្យអស់លទ្ធភាព កុំសម្លឹងមើលទៅអ្វីផ្សេងទៀត។ នេះគឺជាគុណតម្លៃ ជាគំរូ ដែល​គាត់បានផ្តល់ដល់រូបខ្ញុំ គឺត្រូវខិតខំតាមលទ្ធភាពធ្វើបាន និងមានទំនួលខុសត្រូវលើទង្វើ របស់យើង»

ក្នុងបទសម្ភាសន៍នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកផងដែរថា ពេលសម្តេចធំដឹងក្តី សម្តេចតេជោ រវល់គ្រប់ពេល។ សម្តេចធិបតីរំលឹកថា សម្តេចតេជោ មានពេលតិចណាស់ជាមួយ កូន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកនូវការអប់រំទូន្មានរបស់សម្តេចតេជោផងដែរ។ សម្តេចធិបតី បានឱ្យដឹងថា សម្តេចតេជោ តែងអប់រំទូន្មានឱ្យកូនៗប្រឹងប្រែងក្នុងការងារ គោរពអ្នក ដទៃ ថែទាំគ្នាទៅវិញ​ទៅមក។

សម្តេចធិបតី បានរំលឹកយ៉ាងដូច្នេះ «ឪពុកខ្ញុំ បានបង្រៀនយើងទាំងអស់គ្នា ពេលយើងទាំងអស់ គ្នាធំដឹងក្តី។ កុំគិតថាខ្លួនឯង ជាកូនប្រុស​កូនស្រីរបស់នាយករដ្ឋមន្ត្រី តែគិតថា យើងជាកូនចៅរបស់ កសិករ។ សម្តីនេះ ជាមូលដ្ឋានគ្រឹះសម្រាប់​រូបខ្ញុំ និងបងប្អូនខ្ញុំ និងបន្តដល់កូនរបស់យើងខ្ញុំដែរ»