WHO និយាយថា មនុស្សរាប់ពាន់នាក់នៅតំបន់ហ្គាហ្សា កំពុងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ


(ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ការជម្លៀសអ្នក របួសជាលើកដំបូង ចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងរបួស និងមនុស្សដែលមានជំងឺរ៉ាំរ៉ៃរាប់ពាន់នាក់ផ្សេងទៀត ក៏កំពុងត្រូវការការព្យា បាលផងដែរ។

រថយន្តសង្គ្រោះបានដឹកអ្នករបួសពីតំបន់ហ្គាហ្សាស្ទ្រីប មកទទួលការព្យាបាលបន្ទាន់នៅប្រទេស អេហ្ស៊ីបដែលនៅជិតខាង។ អង្គការសុខភាពពិភពលោកប្រចាំតំបន់មេឌីទែរ៉ាណេខាងកើតបាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អង្គការសុខភាពពិភពលោកស្វាគមន៍ការសម្រេចចិត្តរបស់អេហ្ស៊ីប ក្នុងការទទួលយកអ្នករបួស និងឈឺចំនួន ៨១ នាក់ពីតំបន់ហ្គាហ្សាស្ទ្រីបដើម្បីទទួលការ ព្យាបាល»

ខណៈពេលដែលខ្លួនបានស្វាគមន៍ការជម្លៀសប្រជាជនរងរបួសជាលើកដំបូងនេះ អង្គការ WHO បាននិយាយយ៉ាងដូច្នេះថា «ជនស៊ីវិលដែលរងរបួសយ៉ាងធ្ងន់ធ្ងររាប់ពាន់នាក់ទៀត» នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបកំពុងត្រូវការការព្យាបាល។

របាយការណ៍បានបន្ថែមថា មានអ្នកជំងឺជាង ១,០០០ នាក់ត្រូវការលាងឈាមដើម្បីរស់។ អ្នកជំងឺជាង ២,០០០ នាក់កំពុងទទួលការព្យាបាលជំងឺមហារីក។ មនុស្ស ៤៥,០០០ នាក់ជាអ្នក ជំងឺសរសៃឈាមបេះដូង និងមនុស្ស​ជាង ៦០,០០០ នាក់​មាន​ជំងឺ​ទឹក​នោម​ផ្អែម៕