ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យដកកងទ័ព UN មួកខៀវរបស់ខ្លួន ដែលកំពុងបំពេញបេស កកម្មនៅម៉ាលី ព្រោះរងការវាយប្រហារពីក្រុមឧទ្ទាម


(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា រាជរដ្ឋា ភិបាលកម្ពុជាបានឯកភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ព (UN) មួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិសុខនៅប្រទេសម៉ាលី ដោយសាររងការវាយប្រហារ ពីក្រុមឧទ្ទាមនៅទីនោះ។

ការបង្ហើបយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសជួបសំណេះសំណាល ជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន២ពាន់នាក់ ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានសម្រេចដកកងទ័ពថែរក្សា សន្តិសុខរាប់ម៉ឺននាក់ចេញពីប្រទេសម៉ាលី (នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក) ក្នុងនោះមានទាំង កងទ័ពមួកខៀវកម្ពុជាជិត១០០នាក់ផងដែរ ហើយក៏សម្រេចកម្ទេចចោលសម្ភារសឹក គ្រឿងសព្វាវុធ ទាំងអស់នៅទីនោះ។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាពដើម្បីដកទ័ពមួកខៀវយើង ចេញពីប្រទេសម៉ាលី ដោយសារ UN ចាប់ផ្ដើមជម្លៀសទ័ព ព្រោះដោយសារកន្លែងខ្លះទ័ពនៅលែង បានហើយ ទោះបីទ័ព UN មួកខៀវក៏គេវ៉ៃដែរ»

គួរជម្រាបថា គិតត្រឹមឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត៩ពាន់នាក់ចេញទៅបំពេញ បេសកកម្មនៅប្រទេសចំនួន១១ ក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ក្នុងនោះរួមមាន៖ សាធារណរដ្ឋស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី ស៉ីប និង យេម៉ែន លើជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្ម អាវុធហត្ថ មន្ទីរពេទ្យ ព្រលាន យន្តហោះ នាយទាហាន សេនាធិការ សង្កេតការណ៍យោធាជាដើម៕