សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានរដ្ឋវៀតណាម ឆ្លៀតជួបគ្នានៅចិន

(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ វ៉ាន់ធឿង (VO Van Thuong) ប្រធានរដ្ឋវៀតណាម បានឆ្លៀតជួបគ្នា សម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ក្នុងបំណងពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការនានា។
ជំនួបធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី និងប្រធានរដ្ឋវៀតណាម អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ៕