នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសអនុញ្ញាតឲ្យធ្វើចរាចរណ៍ទូទាំងប្រទេសដូចធម្មតាឡើងវិញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ដោយប្រកាសអនុញ្ញាតឱ្យពលរដ្ឋទាំងអស់ ធ្វើចរាចរណ៍ឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយបានជាធម្មតាឡើងវិញ ចាប់ពីម៉ោង ៦៖០០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះតទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ និង១០ ខែមេសា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយដាក់កំហិតលើ ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ចាប់ពីថ្ងៃទី០៩ ដល់ម៉ោង២៤៖០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លើកលែងតែក្នុងភូមិសាស្រ្តរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែប៉ុណ្ណោះ៕