(ប៉េកាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នឹង បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ រហូតដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍ ក្រោយខណៈលោកកំពុងព្យាយាមស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង នៅមុន ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈុនយ៉ីង (Hua Chunying) បានឱ្យដឹងនៅក្នុង សេចក្ដីថ្លែងការណ៍មួយថា តបតាមការអញ្ជើញពីលោក ប្រធានាធិបតី ស៊ី ជិនពីង លោកប្រធានា ធិបតីសាធារណរដ្ឋវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋមកកាន់ប្រទេសចិនពី ថ្ងៃទី៨ រហូតដល់ ថ្ងៃទី១៤ ខែកញ្ញា។
គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនលើកចុងក្រោយបំផុត កាល ពីឆ្នាំ២០១៨ ជាពេលដែលលោកបានកោតសរសើរចក្ខុវិស័យ របស់លោក ស៊ី ជិនពីង លើ «ជោគ វាសនារួមសម្រាប់មនុស្សជាតិ»។ លោក ស៊ី ជិនពីង ក៏ធ្លាប់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសវ៉េណេ ស៊ុយអេឡាដែរ កាលពីឆ្នាំ២០១៤៕