(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃ ព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក ត្រូវតែទទួលខុសត្រូវចំពោះផលវិបាក ដែលកើតចេញពីការ បញ្ជូនសំបកគ្រាប់ដែលមានសារធាតុអ៊ុយរ៉ាញ៉ូម ទៅឱ្យអ៊ុយក្រែន។
អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះ បន្ទាប់ពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្គត់ ផ្គង់សំបកគ្រាប់រំអ៊ុយរ៉ាញ៉ូមដល់អ៊ុយក្រែន សម្រាប់បំពាក់រថក្រោះ Abrams ដែលជាផ្នែកនៃកញ្ចប់ ជំនួយយោធាថ្មីចំនួន ១៧៥ លានដុល្លារសម្រាប់ប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យនេះថា «វាអាក្រក់ ណាស់…សំបកគ្រាប់អ៊ុយរ៉ាញ៉ូមទាំងនេះត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពប្រឆាំងនឹងប្រទេសយូហ្គោស្លាវី ហើយផលវិបាកធ្ងន់ធ្ងរនៃការប្រើប្រាស់អាវុធទាំងនេះ គេត្រូវបានគេស្គាល់យ៉ាងទូលំ ទូលាយ»។
លោក Peskov បាននិយាយទៀតថា ការប្រើប្រាស់សំបកគ្រាប់ទាំងនេះ នឹងនាំឱ្យមានការកើន ឡើងយ៉ាងខ្លាំង ចំពោះចំនួនមនុស្សកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត ដោយបន្ថែមថា ផលវិបាក នឹងត្រូវបានគេដឹងច្បាស់ សម្រាប់មនុស្សជំនាន់ក្រោយ។
លោកបាននិយាយដូច្នេះទៀតថា «ការទទួលខុសត្រូវ (សម្រាប់ការសម្រេចចិត្តនេះ) នឹងស្ថិតនៅលើ ការដឹកនាំរបស់សហរដ្ឋអាមេរិកទាំងស្រុង»៕