អនុប្រធានាធិបតីអាមេរិក ប្រាប់កូរ៉េខាងជើងថាការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី នឹងក្លាយជាកំហុសដ៏ធំ

(វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បាននិយាយថាវានឹងក្លាយជាកំហុសមួយដ៏ធំ ប្រសិនបើកូរ៉េខាងជើងផ្គត់ផ្គង់ អាវុធទៅឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។

ក្រុមមន្ត្រីអាមេរិក នារយៈពេលថ្ងៃចុងក្រោយនេះ បានព្រមានពីលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង អាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី ស្របពេល មានសេចក្ដីរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនមានគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុង ខែកញ្ញានេះ ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សា។

លោកស្រី Kamala Harris ដែលទើបតែបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសឥណ្ឌូ ណេស៊ី បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ CBS ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះថាការផ្គត់ផ្គង់អាវុធណាមួយរបស់កូរ៉េខាងជើង ក៏នឹងបង្ហាញកាន់តែច្បាស់ផង ដែរថា ភាពបន្ទាន់របស់រុស្ស៉ីក្នុងការស្វែងរកជំនួយពីប្រទេសឯកោដូចជាកូរ៉េខាងជើង ហើយនៅទី បំផុតវានឹងធ្វើឱ្យប្រទេសទាំង២កាន់តែឯកោ។

លោកស្រីអនុប្រធានាធិបតី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំគិតថាវានឹងក្លាយជាកំហុសមួយ ដ៏ធំ…ខ្ញុំក៏ជឿដែរថាវានឹងធ្វើឱ្យកូរ៉េខាងជើង និងរុស្ស៉ី កាន់តែឯកោ»៕