នាយករដ្ឋមន្ត្រីកម្ពុជា និងសិង្ហបុរី ជួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាល នៅហ្សាកាតា


 (ហ្សកាតា, សិង្ហបុរី)៖ នៅល្ងាចថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយករដ្ឋមន្ត្រីដ៏មានប្រជា​ប្រិយ​របស់កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក លី សៀន ឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំ​ទាំង​ពីរកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ជំនួបរវាងមេដឹកនាំរបស់កម្ពុជា និងសិង្ហបុរី បានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល។ សូម​បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំប្រទេសសមាជិកអាស៊ានក្មេងជាងគេ កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាកាតា។

ក្រៅតែពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធហើយនោះ មេដឹកនាំថ្មី របស់កម្ពុជារូបនេះ ក៏មានជំនួបជាមួយបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ាន និងវេទិកាជាច្រើន ផ្សេងទៀត៕