(វ៉ាស៊ីនតោន)៖ តាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅ ថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ជំទាវទី១របស់សហរដ្ឋអាមេរិក លោកស្រី Jill Biden បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងស្វាមីគឺលោក ចូ បៃដិន ដែលធ្វើ តេស្ដចេញលទ្ធផលអវិជ្ជមាន ត្រូវធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌា។
ភរិយាលោក បៃដិន គឺលោកស្រី Jill Biden មានអាយុ ៧២ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មានរោគសញ្ញាស្រាលប៉ុណ្ណោះ ហើយកាលពីខែសីហា ឆ្នាំ២០២២ លោកស្រីក៏ធ្លាប់បានឆ្លងកូវីដ ១៩ផងដែរ។ ចំណែក លោក ចូ បៃដិន មានអាយុ៨០ឆ្នាំ បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ លើកចុង ក្រោយបំផុត កាលពីខែកក្កដា ឆ្នាំ២០២២៕