សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រី វៀតណាម និងនាយករដ្ឋមន្រ្តីឡាវ


 (ហ្យាកាតា)៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ លោក ផាម មីញជីញ (Pham Minh Chính) ប្រទេសវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីប្រទេសឡាវ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹក នាំប្រទេសភូមិផងរបងតែមួយអញ្ជើញចូល​រួម​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ។ ក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាង យកចិត្តទុកដាក់ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យយកាន់ តែមានភាពល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ស្ទើរតែក្លាយទៅជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា វៀតណាម និង​ឡាវ រាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំដទៃទៀត ដែលមេដឹកនាំប្រទេស​ទាំង​៣​អញ្ជើញចូលរួមនោះ គឺតែងតែឆ្លៀតជួបគ្នាពិសាអាហារ និងពិភាក្សាការងារ។

ជំនួបពិសាអាហារ និងពិភាក្សាការងារនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច​សហប្រតិ បត្តិការទាំងឡាយរវាងប្រទេសទាំង៣ ដែលមានព្រំដែនជាប់គ្នា៕