រុស្ស៉ី អះអាងថាបាញ់កម្ទេចយន្ដហោះដ្រូនអ៊ុយក្រែន ៤២គ្រឿង លើតំបន់គ្រីមៀ


(កៀវ)៖ យោងតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានអោយដឹងថាក្រសួងការ ពារជាតិរុស្ស៉ី បានឱ្យដឹងថាកងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបាញ់កម្ទេចយន្ដហោះដ្រូន ៤២គ្រឿងរបស់អ៊ុយក្រែន នៅលើតំបន់គ្រីមៀ និងបាញ់ស្កាត់មីស៊ីលមួយគ្រាប់លើតំបន់កាលូហ្កា (Kaluga) នៅព្រឹកព្រលឹមថ្ងៃសុក្រ ទី២៥ ខែសីហានេះ។ បើតាមក្រសួងការពារជាតិរុស្ស៉ី យន្ដហោះ ដ្រូន ៩គ្រឿងត្រូវបានបាញ់កម្ទេចដោយកងកម្លាំងការពារដែនអាកាស ខណៈ៣៣គ្រឿងទៀត ត្រូវបាន កម្ទេចដោយប្រព័ន្ធ electronic warfare ហើយបានធ្លាក់លើតំបន់គ្រីមៀ ដោយមិនបាន ហោះទៅដល់គោលដៅឡើយ។ បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៉ី ក៏បានអះអាងផងដែរពី ការស្ទាក់ចាប់បំផ្លាញមីស៊ីលមួយគ្រាប់លើតំបន់កាលូហ្កា (Kaluga) ដែលមានព្រំដែនជាប់ នឹង តំបន់មូស្គូ។

សូមបញ្ជាក់ថា ភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាត បង្កឡើង ដោយការវាយប្រហារខាងលើនៅឡើយទេ ដោយរុស្ស៉ី បានទម្លាក់កំហុសលើអ៊ុយក្រែន និងបាន ផ្អាកជើងហោះហើរអស់ជាច្រើនម៉ោង៕