ឯកអគ្គរដ្ឋទូតជ្រើសតាំងសិង្ហបុរី ប្រចាំអាស៊ាន ជូនសារតាំងដល់បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ អាស៊ាន


 (ហ្សាការតា)៖ លោក Gerard Ho ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ ពិធីនេះបានធ្វើឡើងនាក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូណេស៊ី។ បន្ទាប់ពីពិធីជូនសាតាំងរួចហើយ ភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមចំណែក ដ៏សំខាន់របស់សិង្ហបុរី ដល់ការកសាងសហគមន៍អាស៊ាន ក៏ដូចជា៖ ការងារដែលកំពុងវិវត្តន៍របស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR)។

សូមជម្រាបជូនថា លោក Gerard Ho គឺជាតំណាងអចិន្ត្រៃយ៍សិង្ហបុរីប្រចាំអាស៊ានទី៤ ហើយ៕