(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនមានជំនឿថា អ៊ុយក្រែនអាចវាយយក ទឹកដីរបស់ខ្លួនដែលរុស្ស៉ីបានកាន់កាប់មកវិញដោយសារកម្លាំងនោះទេ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្តល់អាវុធឲ្យអ៊ុយក្រែនក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍សម្តេចតេជោ អ៊ុយក្រែនមិនអាចវាយយកទឹកដីរបស់ខ្លួន ដែលរុស្ស៉ីបានកាន់ កាប់មកវិញដោយសារកម្លាំងនោះទេ ជាពិសេសតំបន់គ្រីមៀ និងតំបន់ដុនបាស ដោយសារតែរុស្ស៉ី ក៏មានកម្លាំង ហើយសង្គ្រាមមិនអាចបញ្ចប់ដោយសារសង្គ្រាមទេ ខណៈទីបំផុតអ្នកដែលស្លាប់គឺប្រ ជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ៊ុយក្រែនចាប់ផ្តើមវាយបកទៅលើរុស្ស៉ី ប៉ុន្តែ ខ្ញុំគ្មានជំនឿណាមួយថាអ៊ុយក្រែនអាចវាយយកទឹកដី ដែលរុស្ស៉ីកាន់កាប់នោះបានមកវិញ ដោយសារ កម្លាំងតែប៉ុណ្ណឹងទេ។ ថ្ងៃមុន ពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមវីដេអូ ក៏បានសួរទៅគាត់ថា តើ ឯកឧត្តមមានគម្រោងវាយយកទឹកដីត្រលប់មកវិញទេ? គាត់ឆ្លើយថាពិតជាមាន។ ខ្ញុំមិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទេ ខ្ញុំគ្រាន់តែនិយាយសម្តៅទៅគាត់ថា គួរតែរកវិធី សន្ទនា ដើម្បីដោះស្រាយ។ ឥលូវ មិនអាចនរណាទៅរេរាំងអ៊ុយក្រែន ទៅវាយរុស្ស៉ីនោះទេ ក៏ប៉ុន្តែ ខ្ញុំគ្មានជំនឿថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម ហើយដណ្តើមទឹកដី រុស្ស៉ីប្រគល់ទឹកដីដែលខ្លួន កាន់កាប់ឲ្យមកវិញទេ ជាពិសេសតំបន់គ្រីមៀ និងតំបន់ដុនបាស។ ខ្ញុំអត់មានជំនឿទេ ទោះបីលោក ខាងលិច និងអាមេរិក ផ្តល់អាវុធឲ្យយ៉ាងណាក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះទីនោះគេមានកម្លាំង វាយទៅវាយមក ទីចុងបំផុតអ្នកដែលស្លាប់គឺប្រជាជនរុស្ស៉ី និងអ៊ុយក្រែន»។
សូមជម្រាបថា យុទ្ធនាការវាយបក Counter-Offensive របស់អ៊ុយក្រែន ដែលបានចាប់ផ្តើមធ្វើក្នុង ខែមិថុនា ឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា ដណ្តើមយកទឹកដីបានតិចតួចខ្លះបានមកវិញ ប៉ុន្តែក៏ បានរងនឹងការខូចខាតអស់ជាច្រើនផងដែរ។ រុស្ស៊ីបានរៀបចំដាក់របាំងឧបសគ្គក្នុងការពង្រឹងទីតាំងយោធារបស់ខ្លួនរយៈពេលជាច្រើនខែ ដើម្បី ការទប់ទល់នឹងយុទ្ធនាការវាយបក Counter-Offensive នេះ។ ទោះជាយ៉ាងណាក៏ដោយ បើតាម សេចក្តីរាយការណ៍ពីអ៊ុយក្រែន គេបានរំដោះភូមិចំនួន៣ ខណៈរថពាសដែល ផលិតដោយប្រទេស អាល្លឺម៉ង់ និងពីសហរដ្ឋអាមេរិក ត្រូវបានអាវុធរុស្ស៊ីកម្ទេច និងបំផ្លាញអស់ជាច្រើនគ្រឿង។
ទឹកដីតិចតួច ត្រូវបានទាហានអ៊ុយក្រែនអះអាងការវាយដណ្តើមពីរុស្ស៊ីមកវិញ ក្នុងយុទ្ធនាការវាយ បក Counter-Offensive ។ រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានគ្រប់គ្រងទឹកដីភាគខាងកើត និង ភាគខាងត្បូងរបស់អ៊ុយក្រែនប្រមាណ ២០ភាគរយ ហើយការវាយបកដណ្តើមយកទឹកដី ២០ភាគ រយវិញពីរុស្ស៊ីនោះ ត្រូវបានក្រសួងការពារជាតិអ៊ុយក្រែនបញ្ជាក់ថា ទើបបានភូមិចំនួន៣ ខណៈអ៊ុយ ក្រែនក៏បានបាត់បង់សម្ភារៈយោធា ដែលជាជំនួយពីក្រុមប្រទេសលោកខាងលិចអស់ខ្លះផងដែរ។
មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងថា អ៊ុយក្រែននៅមិនទាន់បានសម្រេចការគ្រប់គ្រង តំបន់ណាបានមួយចំអាមឡើយ៕