សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន នៅថ្ងៃទី២២ ខែឧសភា ដែលច្រានចោលលិខិតរបស់ លោក ជា ប៉ូច

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសទទួលយកការបំភ្លឺរបស់ គណបក្សភ្លើងទៀន នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ ដែលច្រានចោលលិខិតចំហររបស់ លោក ជា ប៉ូច សមាជិកអចិន្រ្តៃយ៍គណបក្សភ្លើងទៀន។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំទទួលយកការ បំភ្លឺរបស់ គណបក្សភ្លើងទៀន តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ ឧសភា ២០២៣ ដូចមានភ្ជាប់ មកជាមួយនេះ»

សម្តេ​ចបានបន្តថា៖ «ខ្ញុំក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរ បើទោះជាខ្ញុំដឹងច្បាស់ថា អ្នក ណាជាអ្នកបញ្ជាឲ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញ ជាមួយអ្នកនៅ បាងកក ក៏ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូចមួយប៉ុណ្ណោះ»