លោក ស៉ី ជិនពីង ដាក់ចេញផែនការអភិវឌ្ឍដ៏ធំ ជាមួយសម្ព័ន្ធមិត្តក្នុងតំបន់អាស៉ីកណ្តាល

(ប៉េកាំង)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែ ឧសភា ឆ្នាំ២០២៣ គឺ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃសុក្រនេះ បានដាក់ចេញនូវផែន ការដ៏មហិមា ដើម្បីជួយលើកកំពស់តួនាទីរបស់តំបន់អាស៊ីកណ្តាល ទៅកាន់កម្រិតបន្ទាប់នៃការ អភិវឌ្ឍន៍របស់ខ្លួន រាប់ចាប់តាំងពីការកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការជំរុញទំហំ ពាណិជ្ជកម្ម និងការព្យាយាមបង្កាការជ្រៀតជ្រែកពីខាងក្រៅ ក្នុងពេលតែមួយ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីកណ្តាល-ចិន លោក ស៉ី បានលើកឡើងថា ចិនត្រៀមខ្លួនរួចជាស្រេចក្នុង ការធ្វើសមាហរណកម្មយុទ្ធសាស្ត្រអភិវឌ្ឍ ជាមួយប្រទេសក្នុងតំបន់អាស៉ីកណ្តាលចំនួន ៥នោះគឺ កាហ្សាក់ស្ថាន កៀហ្ស៉ីស៉ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូសបេគីស្ថាន ហើយខិតខំប្រឹងប្រែង រួមគ្នាដើម្បីលើកកម្ពស់ទំនើបកម្មនៃប្រទេសទាំងនេះ រួមទាំងចិនផងដែរ។

លោក ស៉ី បានគូសបញ្ជាក់ថា «ពិភពលោកត្រូវការឲ្យតំបន់អាស៊ីកណ្តាល មានស្ថិរភាព វិបុលភាព សុខដុមរមនា និងទំនាក់ទំនងល្អ។ ស្របពេលជាមួយគ្នានេះ ចិនក៏បានត្រៀមខ្លួនជាស្រេចដើម្បី ជួយដល់ប្រទេសក្នុងតំបន់អាស៊ីកណ្តាល ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ សន្តិសុខ និងការកសាងសមត្ថភាពការពារជាតិ»

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ នៅទីក្រុងស៉ីអាន (Xian) ដែលជាផ្លូវសូត្រប្រវត្តិសាស្ត្រ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបង្ហាញថាជាជ័យជម្នះផ្នែកខាងការទូតរបស់ប្រទេសចិននៅក្នុងតំបន់អាស៉ីកណ្តាល ដែលត្រូវបានគេចាត់ទុកថាជាខាងក្រោយផ្ទះរបស់រុស្ស៉ី៕