មនុស្សស្លាប់ដោយ COVID-19 នៅអ៊ីរ៉ង់កើនឡើងដល់២៣៧នាក់

អ៊ីរ៉ង់ ៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានប្រកាសថា មនុស្សស្លាប់ដោយ COVID-19 កើនឡើងដល់២៣៧នាក់ ខណៈករណីឆ្លងសរុបកើនឡើងដល់៧,១៦១នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។

យោងតាមរបាយការណ៍ដដែលក៏បានបញ្ជាក់ទៀតថា តំបន់ដែលមានករណីឆ្លងច្រើនជាងគេបង្អស់គឺរដ្ឋធានីតេហេរ៉ង់ដែលមានរហូតដល់ទៅ ១,៩៤៥ ករណី ខណៈទីក្រុង Qom មាន៧១២ករណី និងខេត្ត Mazandaran មានករណីឆ្លង ចំនួន៦៣៣ករណី។

សូមបញ្ជាក់ថា ករណីឆ្លង COVID-19 នៅតាមប្រទេសអ្នកមានក្នុងតំបន់អឺរ៉ុបដូចជា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជាពិសេសអ៊ីតាលី ហើយសូម្បីតែនៅសហរដ្ឋអាមេរិក ដូច្នេះ អង្គការ WHO សូមឲ្យ ប្រទេសដែលកំពុងអភិវឌ្ឍន៍ ចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងការត្រៀមលក្ខណៈឲ្យបានខ្លាំង ជាងប្រទេសទាំងនោះទៅទៀត៕