(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្ដើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀម រាប នាពេលឆាប់ៗនេះ និងបានស្នើឱ្យអភិបាលរាជធានីខេត្ត តាមបណ្តាផ្លូវនេះជួយសម្រួលការ សិក្សានេះ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើជូនតាមបណ្តារាជធានីខេត្ត ដែលទទួលបាននៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ បានឱ្យដឹងទៀតថា ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំលោកអភិបាលរាជធានី ខេត្ត មេត្តាជួយអន្តរាគមន៍សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការជាមួយក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន៕
ខាងក្រោមនេះជាលិខិតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖