រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ងួត ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង


 (កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូ និងក្រុមអ្នកបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់ស្ពាន បេតុងមួយកន្លែងប្រវែង ៩០ម៉ែត្រ ឆ្លងកាត់ស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ស្ពាននេះសាងសង់ដោយនាយកដ្ឋានផ្លូវលំជនបទ ក្រសួងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់ថវិកា ជាតិ ចាប់ផ្ដើមសាងសង់ចាប់ពីខែ ធ្នូឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៣ ដោយមានបំពាក់ អំពូលភ្លើង បំភ្លឺដោយពន្លឺព្រះអាទិត្យ។

រហូតដល់ពេលនេះ ការស្ថាបនាសម្រេចលទ្ធផលបានប្រមាណ ៥៥% ហើយ៕