(ឌូបៃ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមការតាំងពិព័រណ៍ GULFOOD FAIR នៅទីតាំង មជ្ឈមណ្ឌលពាណិជ្ជកម្ម ពិភពឌូបៃ (DUBIA WORLD TRADE CENTER) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម រយៈពេល៤ថ្ងៃ ( UNITED ARAB EMIRATE) ដោយនាំយកអង្ករ និងផលិត ផលធ្វើអំពីអង្ករ មកដាក់តាំងបង្ហាញផងដែរ។
ការចូលរួមតាំងពិព័រណ៍នេះ ដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មាន សមាជិក សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា មួយចំនួនបានចូលរួម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
GULFOOD FAIR គឺជាព្រឹត្តិការណ៍តាំងពិព័រណ៍ដ៏ធំជាងគេសម្រាប់តំបន់មជ្ឈឹមបូព៌ា ដែលព្រឹត្ត ការណ៍ ឆ្នាំ២០២៣ នេះ គឺជាកម្មវិធីលើកទី២៨ ប្រព្រឹត្តឡើងពីថ្ងៃទី២០ ដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងមានការចូលរួមពី ក្រុមហ៊ុនធំៗ លំដាប់ពិភពលោកផ្នែកចំណីអាហារចំនួនជាង ៥ ០០០ ក្រុមហ៊ុន មកពីប្រទេសចំនួន ១២៥។ ការចូលរួម GULFOOD គឺជាការចូលរួមលើកទី១ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ហើយក៏ជាលើកទី១ របស់តំណាងវិស័យឯកជនពីប្រទេសកម្ពុជា ផងដែរ៕
ការចូលរួមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងព្រឹត្តការណ៍ ពិព័រណ៍ចំណីអាហារ GULFOOD FAIR គឺកំពុងអនុវត្តន៍ឱ្យទាន់ពេលវេលា ដែល រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងបើកទីផ្សារ ជូនប្រទេសកម្ពុជា នៅតំបន់មជ្ឈឹមបូព៌ា។
ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ធ្វើការទស្សនកិច្ចតាមស្តង់របស់សហព័ន្ធស្រូវ អង្ករកម្ពុជា នៅក្នុងកម្មវិធីការតាំងពិព័រណ៍នេះផងដែរ ស្របពេលដែលលោកស្រី បានដឹកនាំក្រុម ចចាររបស់កម្ពុជាទៅចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-អារ៉ាប់រួម នៅប្រទេសអារ៉ាប់រួម។
ដើម្បីចូលរួមលើកស្ទួយ និងជំរុញដល់ផលិតផលកម្ពុជា នៅក្នុងទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចទីផ្សារ ផ្សេងៗ នៅក្នុងពិពភលោក ទោះបីជាកម្មវិធីដ៏មមាញឹក លើកិច្ចប្រជុំចចារ ក៏ដោយ តែលោកស្រីនៅ តែដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនរវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ល។ ចំនួន ១៥រូប មកទស្សនាស្តង់របស់ សហព័ន្ធស្រូវ អង្ករកម្ពុជា ដោយផ្ទាល់៕